បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកគូទគោយន្តដឹកជំនៀឈើ បណ្តាលឲ្យស្លាប់មួយរំពេច

ខេត្តពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកគូទគោយន្តដឹកជំនៀឈើ បណ្តាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅលើដងផ្លូវលេខ១៥៥ ក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះ ធឿន ចាន់ថា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉តូម៉ាកវ៉េវយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូចទៅបុកគូទគោយន្ត១គ្រឿង ដឹកជំនៀឈើ កំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុអ្នកបើកបរគោយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង