គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 2Z-5952 ពណ៌ប្រផេះ ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ក្រែង គ្រុយ អាយុ៥៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិព្រែកតាកេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកម៉ូតូម៉ាក HONDA ធុន១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់1C-2056 ពណ៌ខ្មៅ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ប៉ាត់ ប៉ែន អាយុ៣៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរសណ្ដាន់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកក្រគរជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង