លោកព្រាប សុវត្ថិ បានចេញមុខធ្វើការសូមទោសបងប្អូនប្រជាពលរដ្ឋ ផងដែរចំពោះបញ្ហាបង្ករសំឡេងរំខាន និងការចតរថយន្តលើផ្លូវសាធារណៈ

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ត្រូវបានប្រជាពលរដ្ឋប្រមាណ៧០នាក់ បាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាង និងអាជ្ញាធរខណ្ឌសែនសុខ ជួយរកដំណោះស្រាយជូនពួកគាត់ ដោយលើកឡើងថា បង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ ដោយធ្វើ ធ្វើរបងបំពានលើផ្លូវ សាធារណៈ ធ្វើរោងឈើបិតផ្លូវ ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និង រោទិ៍សំឡេងរថយន្តលាន់ខ្លាំង។

ទាក់ទិនបញ្ហាខាងលើ លោកព្រាប សុវត្ថិ បានចេញមុខធ្វើការសូមទោសបងប្អូនប្រជាពលរដ្ឋ ផងដែរចំពោះបញ្ហាបង្ករសំឡេងរំខាន និងការចតរថយន្តលើផ្លូវសាធារណៈ លោកថាលោកនឹងកែប្រែឡើងវិញ ។ ចំណែករឿងសង់រោងឈើបិទផ្លូវលោកគ្រាន់តែសង់បណ្តោះអាសន្នមួយរយៈតែប៉ុណ្ណោះដោយបានសុំការអនុញ្ញាតពីម្ចាស់ដីរួចរាល់ហើយ។

ម្យ៉ាងទីនេះដំបូងឡើងជាស្រះចិញ្ចឹមត្រីតែប៉ុណ្ណោះ តែលោកបានចាក់ដីអស់ជាច្រើនឡានដើម្បីអោយក្លាយទៅជាផ្លូវ បើជាការសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋអោយរើចេញ លោកនឹងកែប្រែជូន ។ ដោយឡែកនៅរឿងមួយចំណុចទៀត គឺរឿងសង់របងដែលពលរដ្ឋអះអាងថាបានសង់ចូលដីសាធារណៈនោះ លោកនិងពលរដ្ឋកំពុងដោះស្រាយចំពោះចំណុចនេះនៅមុខអាជ្ញាធរ។

គួររំលឹកថា ព្រឹកនេះ​ ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២០​ តារាចំរៀង​លោក​ ព្រាប​ សុវត្ថិ​ បានរៀបចំធ្វេីសន្និសិតសារព័ត៌មាន​ បកស្រាយអោយមហាជនបានដឹងអំពីបញ្ហារឿង​ការតវ៉ាពីសំណាក់ពលរដ្ឋ​៧០គ្រួសារ​ និងរឿងការចោទប្រកាន់ថា រំលោភលេីផ្លូវសាធារណៈ និងរំខានដល់អ្នកជិតខាង​ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋដែលតវ៉ា ដើម្បីស្វែងរកដំណោះស្រាយណាមួយអោយសមស្របគ្នា៕

អត្ថបទដែលជាប់ទាក់ទង