ស្វីតណាស់! យក់ ថិតរដ្ឋា តែងតែរំភើបចំពោះទង្វើររបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីដែលតែងតែ Surprise ខួបកំណើតចំពោះនាងជារៀងរាល់ឆ្នាំ

យក់ ថិតរដ្ឋា តែងតែរំភើបចំពោះទង្វើររបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីដែលតែងតែ Surprise ខួបកំណើតចំពោះនាងជារៀងរាល់ឆ្នាំបើទោះជាលោករវល់និងការងារក៏ដោយ។

ទោះបីកម្រ និង រៀបចំពិធីខួបកំណើតអធិកអធមដូចមិត្តភក្តិដទៃក៏ពិតមែន តែតារាចម្រៀង យក់ ថិតរដ្ឋា តែងបង្ហាញអារម្មណ៍រំភើប និង កក់ក្តៅដោយនាងទទួលបានការ Surprise ជាពិសេសពីស្វាមីលោក ឃុំ ប៉ុណ្ណាដែត នូវបាច់ផ្កា និង នំខួបកំណើតដ៏ស្រស់ស្អាត ។ លើកនេះក៏មិនខុសពីរាល់ឆ្នាំ យក់ ថិតរដ្ឋា បានទទួលនូវការ Surprise ពីសំណាក់ស្វាមីកាលពីថ្ងៃទី ០៥ ខែមីនា យប់មិញនេះ ។ ក្នុងនោះក៏មានការជូនពរ ដល់តារាចម្រៀងរូបនេះពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រផងដែរ ។

បើគិតមកដល់ពេលនេះ យក់ ថិតរដ្ឋា បានរៀបការជាង១០ឆ្នាំមកហើយ តែជីវិតគូរបស់នាងនៅតែ ផ្អែមល្ហែមនិងមានសុភមង្គលជាខ្លាំង ។ បើតាមគម្រោងតារាចម្រៀងរូបនេះក៏មានបំណងយកកូនស្រី មួយបន្ថែមទៀតដែលនាងរំពឹងថា និង បានដូចបំណង ។ តែបើក្រឡេកមើលអាជីពសិល្បៈរបស់តារា ចម្រៀងរូបនេះហាក់មិនសូវស្ទុះខ្លាំងនោះឡើយ ប៉ុន្តែសម្រាប់ឱកាសចូលឆ្នាំថ្មីនេះ នាងក៏មានបទ ចម្រៀងជាបន្តបន្ទាប់ សម្រាប់មហាជនស្ដាប់កម្សាន្ត ដែលក្នុងនោះមានដូចជាបទ «ចាបយំល្វើយៗ» ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង