គ្រោះថ្នាក់ចរាចរណ៍មួយ បុកបន្តកន្ទុយគ្នា៣គ្រឿង បង្កការភ្ញាក់ផ្អើល……..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុកបន្តកន្ទុយគ្នា៣គ្រឿង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្បែរផ្លូវរថយន្តភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តភ្លើង បើកឆ្លងកាត់ទទឹងផ្លូវ ទើបរថយន្តនៅខាងមុខ ប្រភេទកុងតាន័រ បានបន្ថយល្បឿន ស្របពេលនោះ ក៏មានរថយន្តកូរ៉េ ពណ៌ស ពាក់ផ្លាកលេខ ម0330 ភព2 ធ្វើដំណើរពីក្រោយ បានបន្ថយល្បឿនដូចគ្នា តែមានរថយន្តបែនមកពីក្រោយមួយទៀត វាក់បន្ថយល្បឿនមិនទាន់ បានបុករថយន្តកូរ៉េ រុញផ្អឹបទៅនិងរថយន្តកុងតាន័រ បណ្ដាលឲ្យរងការខូចខាតខ្ទេចកាប៊ីន រថយន្តកូរ៉េ ចំណែករថយន្តកុងតាន័រ ខូចខាតតិចតួច មិនចង់មានរឿងវែងឆ្ងាយ ទើបបើកចាកចេញពីកន្លែងកើតហេតុបាត់ទៅ បន្សល់រថយន្តតែ២គ្រឿង ធ្វើការដោះស្រាយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែង ឲ្យភាគីទាំងសងខាង ចរចាគ្នាបញ្ចប់រឿង នៅហ្នឹងកន្លែងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង