មេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ហ៊ូសេន សាឡាមី បាននិយាយថា សហរដ្ឋអាមេរិក អាចជាអ្នកនៅពីក្រោយនៃការបង្កើតអាវុធជីវសាស្ត្រ ដែលគេហៅថា COVID-19នេះ !

(អន្តរជាតិ)៖ មេដឹកនាំកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ហ៊ូសេន សាឡាមី បាននិយាយថា សហរដ្ឋអាមេរិក អាចជាអ្នកនៅពីក្រោយនៃការបង្កើតអាវុធជីវសាស្ត្រ ដែលគេហៅថា COVID-19នេះ ដើម្បីវាយប្រហារទៅលើប្រទេសចិន និងបន្ទាប់មកគឺអ៊ីរ៉ង។

ប៉ុន្តែក្រោយមកអាវុធជីវសាស្ត្រនេះ បានបកវាយត្រឡប់ទៅលើអ្នក ដែលមិនបានយកចិត្តទុកដាក់នឹងបញ្ហានេះទោវិញ។

លោកហ៊ូសេន បាននិយាយថា វាពិតជាមានលទ្ធភាព ដែលថាវីរុសនេះ គឺជាអាវុធជីវសាស្ត្រ ដែលផលិតឡើងដោយសហរដ្ឋអាមេរិក ហើយយកទៅវាយប្រហារទៅលើប្រទេសចិន និងបន្ទាប់មកគឺអ៊ីរ៉ង់ និងបន្តមកទៀតបានធ្វើឲ្យពិភពលោកទាំងមូល ធ្លាក់ក្នុងស្ថានភាពច្របូកច្របល់បែបនេះឯង។

គាត់បានបញ្ជាក់ទៀតថា អ៊ីរ៉ង់ នឹងប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយវីរុសនេះ ហើយយើងជឿជាក់ថាជំមឺនេះនឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ អាមេរិកត្រូវតែទទួលខុសត្រូវ ចំពោះការរីករាលដាលនៃជំងឺឆ្លងនេះ។

បើទោះជាមានការចោទប្រកាន់ពីប្រមុខកងទ័ពបដិវត្តន៍អ៊ីរ៉ង់បែបនេះក៏ដោយ ក៏គេមិនអាចរកភស្តុតាងណាមួយមកបញ្ជាក់ថាជាការពិតបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង