តារាសម្តែង សឿន ផានផាភួង បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហាញរូបសម្រស់ក្នុងនាមជាស្រ្តីពីសម័យបុរាណយ៉ាងស្រស់ស្អាត និង សមសួនបំផុត!

អ្នកនាង សឿន ផានផាភួង គឺជាតារាសម្តែងមួយរូបដែលពេលនេះកំពុងទទួលបានការគាំទ្រច្រើនពីមហាជន បន្ទាប់ពីបានសម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើននោះ ។ដោយឡែកថ្មីៗនេះ តារាសម្តែង សឿន ផានផាភួង បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានបង្ហាញរូបសម្រស់ក្នុងនាមជាស្រ្តីពីសម័យបុរាណយ៉ាងស្រស់ស្អាត និង សមសួនបំផុត ។ ជាមួយគ្នានោះដែរ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ឃើញថា តារាសម្តែង សឿន ផានផាភួង ថែមទាំងបានដឹកដៃកូនស្រីឈ្មោះ អាង សុជាតា ហៅ ឈូឈូ ជាពន្លកតារាថ្មីក្នុងសិល្បៈ មកថតទ្រង់គ្រឿងជានារីសម័យបុរាណនេះជាមួយគ្នាដែរ ដែលនេះជាលើកដំបូងរបស់ម្តាយ និង កូន អ្នកសិល្បៈនេះផងដែរ ។ក្រោយឃើញម្តាយ និង កូន បង្ហាញខ្លួនឈុតបុរាណនោះ បានធ្វើឱ្យមហាជនលើកសរសើរមិនដាច់ពីមាត់ នូវរូបសម្រស់មើលទៅមិនចាញ់គ្នាប៉ុន្មានឡើយ ទាំងស្រស់ស្អាត ទាំងសមសួន និង ទាំងការចូលរួមលើកស្ទួយពីទម្រង់សម្លៀកបំពាក់ខ្មែរសម័យបុរាណ ឱ្យដល់មហាជនបានឃើញ និង កាន់តែស្គាល់ច្បាស់ ៕

អត្ថបទដែលជាប់ទាក់ទង