គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យគាបជាប់តៃកុងម្នាក់ ក្នុងកាប៊ីន របួសធ្ងន់

ព្រះសីហនុ: កាលពីវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះគីឡូម៉ែត ១៣៧-១៣៨ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្តម៉ាកនីសសាន់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6636 មានទិសដៅពីព្រះសីហនុទៅភ្នំពេញ បើកបរ
ដោយឈ្មោះ ផា ឡាន់ អាយុ ២០ ឆ្នាំ រស់នៅភ្នំពេញ បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ឆ្នូតលឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8086 សណ្តោងរ៉ឺម៉ក ដឹកសរសរបុកគ្រឹះ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្ដនីសសាន់ គាបជាប់ក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងស្នាក់ការសន្តិសុខ 402 និង PL ស្រុកកំពង់សីលា បានយបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យ។

ដោយទ្បែកវត្ថុតាងរថយន្តទាំងពីរគ្រឿង ខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង