បុរស.គម្នាក់ រកនារីបម្រើសេវាផ្លូវភេទ បបួលគ្នាទៅដេកក្នុងតម្លៃ១០ដុល្លារ មកដល់មុខផ្សាររាត្រី​​ ស្រាប់តែបាត់លុយអស់១០០ដុល្លារ ឈ្លះគ្នាផ្អើលទាំងយប់

ភ្នំពេញ ៖ បុរស.គម្នាក់ បើកម៉ូតូបំណងទៅរកនារីបម្រើសេវាផ្លូវភេទ ហើយជួបស្ត្រីម្នាក់ ក៏បបួលគ្នាទៅដេក ក្នុងតម្លៃ១០ដុល្លារ ស្រាប់តែជិះតាមផ្លូវមកដល់មុខផ្សាររាត្រី បាត់លុយអស់១០០ដុល្លារ បង្កការផ្អើលឆោទ្បោដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងមុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសន្តិសុខផ្សាររាត្រី បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ (ជាមនុស្សគ) បានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ មិនចាំស្លាកលេខនោះទេ ដឹកស្ត្រីម្នាក់ឈ្មោះ ប.ញ អាយុ៣០ឆ្នាំ មានកូន៣នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម មិនដឹងថា ជាយ៉ាងមិចនោះទេ បានជាប្រតាយប្រតគ្នា ឡើងផ្អើលពេញមុខផ្សាររាត្រី​ ទើបគាត់ជាសន្តិសុខស្មានតែជាប្តីប្រពន្ធ ក៏ទៅសួរនាំទៅ ទើបដឹងថា ខាងស្ត្រីប្រកបរបររកស៊ីផ្លូវភេទ ថា បុរស.គនោះ ចោទគាត់ថា លួចលុយ១០០ដុល្លារ បានបបួលគាត់ទៅដេកជាមួយ ក្នុងតម្លៃ១០ដុល្លារ ប៉ុន្តែជនរងគ្រោះបានសសេរប្រាប់ថា គឺស្ត្រីរូបនេះ ជាអ្នកលួចលុយគាត់ចំនួន១០០ដុល្លារ ហើយគាត់ក៏ក្របួចអាវស្ត្រីរកស៊ីផ្លូវភេទនោះ ជាប់មិនលែងទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោម ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ ចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះជាបុរស.គ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង