ប្រទះឃើញបុរសអនាថាម្នាក់ ដេកស្លាប់ចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ មានការភ្ញាក់មួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅនិងចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុ។

ដែលទីតាំងកើតហេតុស្ថិត នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១និង០៥នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

សាកសពបុរសដែលស្លាប់នេះ មិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គឺជាជនអនាថា ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យទៅលើសាកសពបុរសដែលជាជនអនាថាខាងលើពិតជាស្លាប់ដោយសារតែខ្យល់គ ពិតប្រាកដមែន ចំណែកសពត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដើម្បីយកទៅបូជាធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង