រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថាមកដល់ពេលនេះក្រោយពីបានពិនិត្យសំណាកអ្នកដែលសង្ស័ថាផ្ទុកវីរុស COVID-19 ចំនួន១៤៥នាក់ ក្នុងនោះមានតែជនជាតិចិនម្នាក់គត់មានលទ្ធផលវិជ្ជមាន

(ភ្នំពេញ)៖ រសៀលម៉ោង៣ និង០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់។

ឆ្លៀតនាឱកាសនៅ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា មកដល់ពេលនេះក្រោយពីបានពិនិត្យសំណាកអ្នក ដែលសង្ស័ថាផ្ទុកវីរុស COVID-19 ចំនួន១៤៥នាក់ ក្នុងនោះមានតែជនជាតិចិនម្នាក់គត់មានលទ្ធផលវិជ្ជមាន ដែលបច្ចុប្បន្ននេះជនជាតិចិនខាងលើនោះ បានជាសះស្បើយ និងត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយ។

សូមបញ្ជាក់ផងដែរថា​ អង្គសន្និសីទនេះ មានការអញ្ជើញចូលរួមពី៖ ទី១.  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ទី២. លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា, ទី៣.  លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា, ទី៤. លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត និងទី៥. តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង