​ជនបរទេស​ម្នាក់​ បាន​មក​កាន់​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គោលបំណង​ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ!

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២០​ ​ជនបរទេស​ម្នាក់​ បាន​មក​កាន់​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គោលបំណង​ សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ព្រោះ​រូបគេ​ស្នាក់​នៅ​លើស​ទិដ្ឋាការ​ស្នាក់​នៅ​ (​ទិដ្ឋាការ​ស្នាក់​នៅ​ផុតកំណត់​ថ្ងៃ​ទី​២២ មករា ២០១៧) ​។​

​លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ជនបរទេស​នោះ​ឈ្មោះ​
YOO​ HONG​ YUL​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ជនជាតិ​កូរ៉េ​​ កម្លាំង​ការិយាល័យ​បាន​សាកសួរ​ដឹង​ថា​ ជន​នេះ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០១៦​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយមាន​ គោលបំណង​ធ្វើការនៅប្រទេសកម្ពុជា​ក្នុងរាជធានីភ្នំពេញ ​។​

​បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ​ និង​គ្មាន​ការងារ​ធ្វើ​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង