បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា (តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន)

(ភ្នំពេញ)៖ អនុវត្តន៍តាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន។ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា (តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងហ្វេសប៊ុកផេករបស់នគរបាលប្រឆាំងគ្រឿងញៀន Anti-Drug Department នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនេះ ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សែងចន្ទ័ ដួងចៃ (SENG CHANH DOUANGCHAY ) ភេទប្រុស ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ PA 0211509។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាង គឺ សារធាតុញៀនមេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់ ៤គីឡូក្រាមផងដែរ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង