ប្រើល្បិច ឈ្នះបានដី ចាញ់បានលុយ ដែលជនខិលខូចតែងតែបង្កទំនាស់ជាមួយម្ចាស់ដី ជាក់ស្ដែងដូចរឿងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសិហនុ ខេត្តព្រះសិហនុ ប្រជាពលរដ្ឋគឺហួសចិត្តចំពោះលោកចៅសង្កាត់លេខ១ !!!

 

ជាក់ស្ដែងកាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋឈ្មោះ លី សួ អាយុ៥៤ ឆ្នាំដែលមានទីលំនៅ រាជធានីភ្នំពេញ បានទូរសព្ទប្ដឹងអាជ្ញាធរដែនដីដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុដែលមានប្រជាពលរដ្ឋមួយចំនួនកាន់ទៅដោយកាំបិត ពូថៅ និងត្រង់ទីណ៏(ប្រដាប់កាប់ដើមឈើ) បានចូលទៅកាប់បំផ្លិចបំផ្លាញផលដំណាំ របស់គាត់ ដើម្បីចូលកាន់កាប់និងសាងសង់ផ្ទះ បង្កជាអំពើ ហឹង្សារលើអ្នកថែរក្សាដី តែបែជាលោក ឈិត សុផាត ចៅសង្កាត់លេខ១ មិនព្រមជួយចុះជួយអន្តរាគមន៏ ដោយប្រើលេស ថាជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ដែលជាមិនមែនជាថ្ងៃរដ្ឋបាល ហើយគាត់បានបដិសេធថាទីតាំងដីនោះមិនដឹងនៅតំបន់ណាទេ តើទង្វើនេះដែលលោកចៅសង្កាត់ ដែលមិនទទួលខុសត្រូវក្នុងនាមជា ឪពុកម្តាយ អោយពលរដ្ឋខ្លួន?

ជុំវិញករណីខាងលើអង្គភាពព័ត៏មាន យើងបានទូរស័ព្ទ សូមឆ្លើយ បំភ្លឺទៅលោកចៅសង្កាត់លេខ១ លោកក៏បានបញ្ជាក់ថាមានគេទូរសព្ទ មកប្ដឹងមកគាត់ពិតប្រាកដមែនតែនៅតែលោកឆ្លើយថាទូរសព្ទ មកចំថ្ងៃសំរាក ហើយដីនោះមិនដឹងនៅទីណាដែរ លោកបានបន្តទៀតថាដីដែរប្រជាពលរដ្ឋទៅចូលកាប់ទន្ទ្រានទាំងនោះគឺមានឯកសារកាន់កាប់ស្របច្បាប់ ទៅវិញ ។ តើរឿងនេះវាមានអ្វីបិទបាំងនៅពីក្រោយខ្នងលោកចៅសង្កាត់លេខ១ឬមួយយ៉ាងណា ម្ដងគាត់ថាក្រុមអាណាធិបតេយ្យ ម្ដងគាត់ថាជាប្រជាពលរដ្ឋតើអ្វីឲ្យពិតប្រាកដ ហើយបើមានឯកសារកាន់កាន់ដែរលោកចៅបញ្ជាក់ថាជនទាំងនោះមាន តើអ្នកណាជាអ្នកចេញអោយ បើម្ចាស់ដីលោក លី សួ បានបញ្ជាក់ថា គាត់បានប្រមូលទិញដីចំការនេះពីប្រជាពលរដ្ឋមានទំហំចំនួន ៤១០៣២ មែត្រការ៉េ (បួនម៉ឺនមួយពាន់សូន្យរយសាបសិបពីរពាន់មែត្រការ៉េ) តាំងពីឆ្នាំ២០០៦ មកម្លេះ និងកាន់កាប់អាស្រ័យផលដាំដុះមានដូចជា ចិញ្ចឹមមាន់ ុំដើមស្វាយចន្ទី ដើមខ្នុល និងទាបរាំង និងដំណាំដាំដុះជាច្រើនទៀតមកដល់សព្វថ្ងៃនេះ ដោយកាលនោះដីចំការស្ថិតនៅភូមិ៤  ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសិហនុ (បច្ចុប្បន្ននៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ) ។

លោក លី សួ បានបន្តថាជនអនាធិបតេយ្យទាំងនោះតែងតែមកបង្កហេតុរាល់ថ្ងៃសៅរ៍ អាទិត្យ ជាថ្ងៃសំរាក់ហាក់បីដូចជាមានគំរោងការរៀបចំទុក្ខជាមុនអញ្ចឹង ហើយសកម្មភាពជនទាំងនោះចូលមកកាប់បំផ្លាញផលដំណាំដែលកំពុងអាស្រ័យផល ហើយអោយបង្កជាជម្លោះ និងម្ចាស់ដី ពេលម្ចាស់ដីទូរសព្ទទៅប្ដឹងអាជ្ញាធរសង្កាត់ ជុំវិញប្រជាពលរដ្ឋទាំងនេះចូលមកកាប់បំផ្លិចបំផ្លាញ់ផលដំណាំ តែអាជ្ញាធរឆ្លើយថាមិនដឹងថាក្រុមអាណាធិបត្យទាំងនោះមិនដឹងមកពីណា មិនដឹងទៅរកនៅឯណាទេ តែលោក លី សួ បានឲ្យដឹងថាអាជ្ញាធរសង្កាត់ឆ្លើយថាមិនដឹងមិនស្គាល់យ៉ាងម៉ិញបើក្នុងចំណោមជនអាណាធិបតេយ្យទាំងនោះមានគេស្គាល់ថាមានឈ្មោះ វ៉ាន់ ជាប្រជាការពារសង្កាត់លេខ១  និងម្នាក់ទៀតមានឈ្មោះ ឌី ណា ដែលគេស្គាល់ថាជាមន្ត្រីសង្កាត់លេខ១ បានចូលរួមចំណែកជាមួយជនទាំងនោះផងដែរ តើលោកចៅសង្កាត់លេខ១ ឆ្លើយថាមិនដឹង មិនស្គាល់ទីតាំងដីរបស់លោក លី សួ យ៉ាងណាកើត បើលោកចៅសង្កាត់ធ្លាប់យកលិខិតរដ្ឋបាលរបស់ក្រុងព្រះសីហនុអញ្ញើញចូលរួមដោះស្រាយទំនាស់ដីធ្លីរបស់ឈ្មោះ លី សួ បានប្ដឹងជនអនាមឹក នៅថ្ងៃទី 29 កញ្ញ្ 2021
ការចូលរួមប្រជុំថ្ងៃនោះរួមមាន÷ លោកចៅសង្កាត់លេខ 1 មេភូមិ3 និង មេក្រុមលេខ 21 បានចូលរួមកិច្ចប្រជុំ ពីទីតាំងទំនាស់ដី ឈ្មោះ លី សួ ប្តឹងជនអនាមឹក នៅសាលាក្រុងព្រះសីហនុ ឬក៏ជារឿងមានការបិទបាំងពីលោកចៅសង្កាត់ ដែលពាក្យចាស់បុរាណមួយតែងតែនិយាយថា ” ត្រីងៀត ឃ្លាតពង ៉ បើអញ្ចឹងមែននោះប្រជាពលរដ្ឋនិងអស់ជំនឿរទៅលើមន្ត្រីគ្រាប់ពៅបែបនេះ  ដែរតើងតែឃើញកន្ទេលធំបន្លំដេក បើមានមន្រ្តីបែបនេះសូមថ្នាក់ដឹកនាំមេត្តា និងមានការវះកាត់មន្ត្រីទាំងនោះនេះផង ។

លោក លី សួ ភេទប្រុស អាយុ៥៤ មានទីលំនៅភូមិ 8 សង្កាត់ដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន គោរពជូន និងទទូចស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមមេត្តាបង្កើតគណៈកម្មការចុះស្រាវជ្រាវរឿងទំនាស់ដីធ្លីនេះ និងជួយផ្ដល់រកយុត្តិធម៌ដល់លោក លី សួ ដែរជាម្ចាស់ដីកាន់កាប់ស្របច្បាប់ ដែរតែងតែមានជនអនាមឹកទាំងនោះមកបង្កជាជន្លោះធ្វើរកគាត់ជាម្ចាស់ដីមានការភ័យខ្លាច និងសូមឲ្យអាជ្ញាធរស្វែងរកវែកមុខជនអនាមឹក និងអ្នកនៅពីក្រោយខ្នងរឿងទាំងនោះមកផ្ដន្ទាទោសតាមច្បាប់។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើ លោក លី សួ សង្ឃឹមយ៉ាងមុតមាំថា លោកអភិបាល មេត្តាទទួលពាក្យបណ្ដឹងនិងទប់ស្កាត់ ដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់រូបគាត់ដោយក្ដីអនុគ្រោះ។
សូម លោកអភិបាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ជុំវិញបញ្ហាខាងលើនេះអង្គភាពព័ត៏មានយើង និងរកចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៏មាន។សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង