តើលោក ផាត ជានណា នៅតែហ៊ានបើកល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ ប្រចាំខណ្ឌច្បារអំពៅ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប ប្រហែលជាទីតាំងនេះមានអំណាចធំជាងហើយមើលទៅ ទើបលោកអធីការខណ្ឌមិនហ៊ានបង្ក្រាប….

ជាក់ស្ដែងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនិងល្បែងស៉ីសងគ្រប់ប្រភេទ(កញ្ចក់ទូរទស្សន៍)នៅតាមបណ្ដោយផ្លូវ369 សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវបានគេស្គាល់ថាម្ចាស់មាន ឈ្មោះ ផាត បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតទីតាំងនេះមានមនុស្សមើលការត្រឹមត្រូវ(មើលផ្លូវ) ថែមទាំងមានបុគ្គលិកជំនាញខាង អាយធី ជាច្រើនអ្នកដើម្បីអង្គុយគិតលុយ និងអង្គុយបញ្ជាកុំព្យូទ័រស្វ័តប្រវត្តិអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។ IMG_4508

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងល្បែងអនឡាញគ្រប់ប្រភេទនេះ គឺបើកលេងជាច្រើនខែ ច្រើនឆ្នាំមកហើយ និងមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិនម្យ៉ាងវិញទៀត ក៏ធ្លាប់សារព័ត៏មានផ្សប់ផ្សាយជាច្រើនលើ ច្រើនសារផងដែរនោះ នៅតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងល្បែងសុីសបអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួររំលឹកថាកន្លងមកសម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ អស់ជំនឿរទៅលើអាជ្ញាធរខណ្ឌ ដែរកន្លងមកមិនមានវិធានការបង្ក្រាបនូវល្បែងសុីសងអនឡាញទាំងនេះឡើយបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាប និងសង្ឃឹមជឿជាក់លើកឯកឧត្តម ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកតែងតែដោះស្រាយរាលបញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង