លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានព្រមាន និងស្នើឲ្យដកអភិបាលក្រុងតាខ្មៅ អភិបាលស្រុកស្អាង មន្ត្រីពាក់ព័ន្ធ និងចាត់ការផ្លូវច្បាប់ លើថៅកែ ទឹកស្អាត បើដោះស្រាយបញ្ហាទឹកមិនមានប្រសិទ្ធភាព

================

  • អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានព្រមានវិធាន ក្ដៅ ចំពោះ អភិបាលស្រុកស្អាង លោក ជឺ គឹមហៃ ដែលទើបឡើង តំណែងថ្មីៗ, អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា, មន្ត្រីពាក់ព័ន្ធ រហូតស្នើឲ្យដក តំណែង ចោល ព្រមទាំងព្រមានវិធានការច្បាប់ ចំពោះ លោក ជ្រាង សេងគង់ ថៅកែទឹកស្អាត ដោយទុកឱសានវាទរយ: ពេល២០ថ្ងៃប៉ុណ្ណោះបើសិនជាដោះស្រាយបញ្ហាទឹកស្អាតនេះមិនមានប្រសិទ្ធភាពនិងគុណភាពជូនប្រជាពល រដ្ឋ។
    លោកអភិបាលខេត្ត បានព្រមានធ្ងន់ៗយ៉ាងដូច្នេះ នៅគ្រាដែលលោក អញ្ជើញចុះជួបប្រជាពលរដ្ឋ នៅថ្ងៃ ចុង សប្ដាហ៍នេះ នៅសាលា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួម និងប្រជាពល រដ្ឋទាំង៧៣គ្រួសារផងដែរ។
    នេះជាលើកទី១ហើយដែលគេសង្កេតឃើញថា លោកអភិបាលខេត្ត បានព្រមានយ៉ាងធ្ងន់ៗបែបនេះជាមួយការខឹងសម្បាយ៉ាងខ្លាំង ក្រោយ បងប្អូន ប្រជាពលរដ្ឋ បានសុំអន្តរាគមន៍មកលោក ហើយលោក បាន បញ្ជាឲ្យអភិបាលស្រុកស្អាង, អភិបាលក្រុងតាខ្មៅ, ប្រធានមន្ទីរឧស្សាហ កម្ម និងថៅទឹកស្អាត ចុះដោះស្រាយបន្ទាន់លើបញ្ហាគ្មានទឹក ទឹកមាន តិចៗតែកខ្វក់ ពិសេស គឺកុងទ័រដើរលឿនហួសកម្រិត ប៉ុន្តែបែរជា មន្ត្រីទាំងនោះ ធ្វើរបាយការណ៍ភូតកុហកលោក ដែលជាដើមចមនាំ ឲ្យលោកក្ដៅចិត្ត ចុះមកជួបពលរដ្ឋដោយផ្ទាល់ ហើយព្រមានអស់លោក មន្ត្រី និងថៅកែទឹកស្អាតយ៉ាងធ្ងន់ធ្ងរបែបនេះ។

ពលរដ្ឋបន្ថែមថា ការព្រមាន និងដំណោះស្រាយយ៉ាងល្អរបស់ លោក អភិបាលខេត្ត បានញ៉ាំងឲ្យប្រជារាស្ត្រទាំងអស់មានក្ដីសង្ឃឹមខ្ពស់ មានភាពកក់ក្ដៅ ពេញចិត្តពេញថ្លើម និងមានស្នាមញញឹម ប្រកប ដោយបេះដូងស្រលាញ់ ចំពោះលោកអភិបាលខេត្ត។
ពេលជជែកដេញដោលគ្នាអស់រយៈពេលជាង៤ម៉ោង រវាងប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកស្អាង និង១សង្កាត់ ក្នុងក្រុងតាខ្មៅ ដើម្បីធ្វើការដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្អាង នៅសាលាសង្កាត់រកាខ្ពស់ លោកអភិបាលខេត្តកណ្តាល បាន ដាក់កំហុសលើក្រុមហ៊ុន អាជ្ញាធរ និងមន្ត្រីជំនាញថា ធ្វើរបាយកាណ៍ ភូតកុហក និងមិនយកចិត្តទុកដាក់ដោះ ស្រាយជូនប្រជាពលរដ្ឋ។ បញ្ហាទឹកស្អាតនេះ មិនមែនតែអ្នកភូមិកោះគរ សង្កាត់រកាខ្ពស់ មួយនោះទេ គឺកើតមានរហូតដល់ទៅ៤ឃុំ-សង្កាត់ រួមមាន៖ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឃុំព្រែកគយ ឃុំទឺកវិល ឃុំស្អាងភ្នំ ស្រុកស្អាង ដូច្នេះពុំមែនជារឿងសាមញ្ញនោះទេ។ បញ្ហាទាំងនោះ រួមមាន៖
*ទី១៖ អត់ទឹកប្រើតែកុងទ័រដើរលឿន *ទី២៖ ទឹកល្អក់ *ទី៣៖ ការពិន័យប្រាក់ និង*ទី៤៖ មន្ត្រីក្រុមហ៊ុនប្រើអប្បកិរិយាមិនសមរម្យចំពោះអតិថិជន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋបង់ប្រាក់យឺតក្រុមហ៊ុនពិន័យ ចុះពេលអត់ទឹកផ្គត់ផ្គង់ជូនអតិថិជន និងទឹកល្អក់ប្រើមិនកើតនោះ តើនរណាជាអ្នកពិន័យក្រុមហ៊ុនវិញ ? ហើយរឿងកុងទ័រដើរលឿន ដែលគ្រួសារខ្លះមានសមាជិកត្រឹម៦នាក់ ប្រើអស់ទឹកដល់ទៅជាង១ពាន់គូប តើអាចទទួលយកបានដែរឬទេ? ដូច្នេះក្រុមហ៊ុនត្រូវខិតខំបំពេញចំណុចខ្វះខាតរបស់ខ្លួនឡើងវិញ។ ជាពិសេសលើការងារបច្ចេកទេស និងរដ្ឋបាល កុំពេលប្រជាពលរដ្ឋទូរស័ព្ទទៅបួនដប់ដង មិនចុះមកពិនិត្យ ចាំតែគិតលុយតាមនាឡិកាកុងទ័រនោះ។
ជាងនេះទៅទៀតចៅសង្កាត់ មេឃុំ អភិបាលក្រុងតាខ្មៅ អភិបាលស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមហ៊ុន ចុះជំរឿនឡើងវិញតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ស្រាវជ្រាវរកឱ្យឃើញមូលហេតុពិតប្រាកដ បើបែកទុយោត្រូវ ជួសជុលជូនអតិថិជនភ្លាម។

លោកអភិបាលខេត្ត បានបញ្ជាក់ខ្លាំងៗថា «ត្រូវឱ្យអតិថិជនបង់ប្រាក់ទៅតាមលំអានចាស់ដែលពួកគាត់ធ្លាប់ប្រើប្រាស់កន្លងមក អត់មានបង់រាប់សិបម៉ឺន រាប់លានរៀលនោះទេ ហើយខ្ញុំទុកពេលឱ្យធ្វើការងាររយៈពេល២០ថ្ងៃ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព បើមិនដូច្នោះទេ ខ្ញុំនឹងដកអភិបាលក្រុងតាខ្មៅ និងអភិបាលស្រុកស្អាង ចោល មន្ត្រីពាក់ព័ន្ធ ព្រោះអស់លោកបានធ្វើរបាយការណ៍ភូតកុហក និងមិនយកចិត្តទុក ដាក់បម្រើប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏នឹងមានបញ្ហាដូចគ្នាដែរ នឹងប្រឈមនឹងផ្លូវច្បាប់ដែលការងារនេះ ខ្ញុំចាត់ឱ្យលោក ណុប ដារ៉ា អភិបាលរងខេត្ត ជាអ្នកដឹកនាំ ជាពិសេសក្នុងអំឡុងពេលដោះស្រាយនេះ ក្រុមហ៊ុនត្រូវតែផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋឱ្យគ្រប់គ្រាន់ និងតាមស្តង់ដា»។
ក្រោយអភិបាលខេត្ត ចេញបទបញ្ជាយ៉ាងដូច្នេះ ប្រជាពលរដ្ឋទាំងអស់ នាំគ្នាអបអរដោយក្តីរីករាយ ហើយសង្ឃឹមថា រឿងទឹកស្អាត នឹងលែងបញ្ហាទៀតហើយ។ ចំណែកឯលោក ជ្រាន សេងគង់ ប្រធានរដ្ឋាករទឹកស្អាតស្អាង បានសុខចិត្តអនុវត្តតាមអនុសាសន៍របស់លោកអភិបាលខេត្ត និងប្តេជ្ញាបំពេញចំណុចខ្វះខាតរបស់ក្រុមហ៊ុន ឱ្យខានតែបាន។

គួរបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតស្អាង ដែលមានលោកស្រី ចាន់ ណារី ជាតំណាងបានទទួលសិទ្ធិផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣ឃុំ រួមមាន៖ ឃុំព្រែកគយ ឃុំស្អាងភ្នំ និង ឃុំទឺកវិល ស្រុកស្អាង ព្រមទាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ៕

================

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានព្រមានវិធាន ក្ដៅ ចំពោះ អភិបាលស្រុកស្អាង លោក ជឺ គឹមហៃ ដែលទើបឡើង តំណែងថ្មីៗ, អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា, មន្ត្រីពាក់ព័ន្ធ រហូតស្នើឲ្យដក តំណែង ចោល ព្រមទាំងព្រមានវិធានការច្បាប់ ចំពោះ លោក ជ្រាង សេងគង់ ថៅកែទឹកស្អាត ដោយទុកឱសានវាទរយ: ពេល២០ថ្ងៃប៉ុណ្ណោះបើសិនជាដោះស្រាយបញ្ហាទឹកស្អាតនេះមិនមានប្រសិទ្ធភាពនិងគុណភាពជូនប្រជាពល រដ្ឋ។
លោកអភិបាលខេត្ត បានព្រមានធ្ងន់ៗយ៉ាងដូច្នេះ នៅគ្រាដែលលោក អញ្ជើញចុះជួបប្រជាពលរដ្ឋ នៅថ្ងៃ ចុង សប្ដាហ៍នេះ នៅសាលា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួម និងប្រជាពល រដ្ឋទាំង៧៣គ្រួសារផងដែរ។
នេះជាលើកទី១ហើយដែលគេសង្កេតឃើញថា លោកអភិបាលខេត្ត បានព្រមានយ៉ាងធ្ងន់ៗបែបនេះជាមួយការខឹងសម្បាយ៉ាងខ្លាំង ក្រោយ បងប្អូន ប្រជាពលរដ្ឋ បានសុំអន្តរាគមន៍មកលោក ហើយលោក បាន បញ្ជាឲ្យអភិបាលស្រុកស្អាង, អភិបាលក្រុងតាខ្មៅ, ប្រធានមន្ទីរឧស្សាហ កម្ម និងថៅទឹកស្អាត ចុះដោះស្រាយបន្ទាន់លើបញ្ហាគ្មានទឹក ទឹកមាន តិចៗតែកខ្វក់ ពិសេស គឺកុងទ័រដើរលឿនហួសកម្រិត ប៉ុន្តែបែរជា មន្ត្រីទាំងនោះ ធ្វើរបាយការណ៍ភូតកុហកលោក ដែលជាដើមចមនាំ ឲ្យលោកក្ដៅចិត្ត ចុះមកជួបពលរដ្ឋដោយផ្ទាល់ ហើយព្រមានអស់លោក មន្ត្រី និងថៅកែទឹកស្អាតយ៉ាងធ្ងន់ធ្ងរបែបនេះ។

ពលរដ្ឋបន្ថែមថា ការព្រមាន និងដំណោះស្រាយយ៉ាងល្អរបស់ លោក អភិបាលខេត្ត បានញ៉ាំងឲ្យប្រជារាស្ត្រទាំងអស់មានក្ដីសង្ឃឹមខ្ពស់ មានភាពកក់ក្ដៅ ពេញចិត្តពេញថ្លើម និងមានស្នាមញញឹម ប្រកប ដោយបេះដូងស្រលាញ់ ចំពោះលោកអភិបាលខេត្ត។
ពេលជជែកដេញដោលគ្នាអស់រយៈពេលជាង៤ម៉ោង រវាងប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកស្អាង និង១សង្កាត់ ក្នុងក្រុងតាខ្មៅ ដើម្បីធ្វើការដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្អាង នៅសាលាសង្កាត់រកាខ្ពស់ លោកអភិបាលខេត្តកណ្តាល បាន ដាក់កំហុសលើក្រុមហ៊ុន អាជ្ញាធរ និងមន្ត្រីជំនាញថា ធ្វើរបាយកាណ៍ ភូតកុហក និងមិនយកចិត្តទុកដាក់ដោះ ស្រាយជូនប្រជាពលរដ្ឋ។ បញ្ហាទឹកស្អាតនេះ មិនមែនតែអ្នកភូមិកោះគរ សង្កាត់រកាខ្ពស់ មួយនោះទេ គឺកើតមានរហូតដល់ទៅ៤ឃុំ-សង្កាត់ រួមមាន៖ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឃុំព្រែកគយ ឃុំទឺកវិល ឃុំស្អាងភ្នំ ស្រុកស្អាង ដូច្នេះពុំមែនជារឿងសាមញ្ញនោះទេ។ បញ្ហាទាំងនោះ រួមមាន៖
*ទី១៖ អត់ទឹកប្រើតែកុងទ័រដើរលឿន *ទី២៖ ទឹកល្អក់ *ទី៣៖ ការពិន័យប្រាក់ និង*ទី៤៖ មន្ត្រីក្រុមហ៊ុនប្រើអប្បកិរិយាមិនសមរម្យចំពោះអតិថិជន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋបង់ប្រាក់យឺតក្រុមហ៊ុនពិន័យ ចុះពេលអត់ទឹកផ្គត់ផ្គង់ជូនអតិថិជន និងទឹកល្អក់ប្រើមិនកើតនោះ តើនរណាជាអ្នកពិន័យក្រុមហ៊ុនវិញ ? ហើយរឿងកុងទ័រដើរលឿន ដែលគ្រួសារខ្លះមានសមាជិកត្រឹម៦នាក់ ប្រើអស់ទឹកដល់ទៅជាង១ពាន់គូប តើអាចទទួលយកបានដែរឬទេ? ដូច្នេះក្រុមហ៊ុនត្រូវខិតខំបំពេញចំណុចខ្វះខាតរបស់ខ្លួនឡើងវិញ។ ជាពិសេសលើការងារបច្ចេកទេស និងរដ្ឋបាល កុំពេលប្រជាពលរដ្ឋទូរស័ព្ទទៅបួនដប់ដង មិនចុះមកពិនិត្យ ចាំតែគិតលុយតាមនាឡិកាកុងទ័រនោះ។
ជាងនេះទៅទៀតចៅសង្កាត់ មេឃុំ អភិបាលក្រុងតាខ្មៅ អភិបាលស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមហ៊ុន ចុះជំរឿនឡើងវិញតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ស្រាវជ្រាវរកឱ្យឃើញមូលហេតុពិតប្រាកដ បើបែកទុយោត្រូវ ជួសជុលជូនអតិថិជនភ្លាម។

លោកអភិបាលខេត្ត បានបញ្ជាក់ខ្លាំងៗថា «ត្រូវឱ្យអតិថិជនបង់ប្រាក់ទៅតាមលំអានចាស់ដែលពួកគាត់ធ្លាប់ប្រើប្រាស់កន្លងមក អត់មានបង់រាប់សិបម៉ឺន រាប់លានរៀលនោះទេ ហើយខ្ញុំទុកពេលឱ្យធ្វើការងាររយៈពេល២០ថ្ងៃ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព បើមិនដូច្នោះទេ ខ្ញុំនឹងដកអភិបាលក្រុងតាខ្មៅ និងអភិបាលស្រុកស្អាង ចោល មន្ត្រីពាក់ព័ន្ធ ព្រោះអស់លោកបានធ្វើរបាយការណ៍ភូតកុហក និងមិនយកចិត្តទុក ដាក់បម្រើប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏នឹងមានបញ្ហាដូចគ្នាដែរ នឹងប្រឈមនឹងផ្លូវច្បាប់ដែលការងារនេះ ខ្ញុំចាត់ឱ្យលោក ណុប ដារ៉ា អភិបាលរងខេត្ត ជាអ្នកដឹកនាំ ជាពិសេសក្នុងអំឡុងពេលដោះស្រាយនេះ ក្រុមហ៊ុនត្រូវតែផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋឱ្យគ្រប់គ្រាន់ និងតាមស្តង់ដា»។
ក្រោយអភិបាលខេត្ត ចេញបទបញ្ជាយ៉ាងដូច្នេះ ប្រជាពលរដ្ឋទាំងអស់ នាំគ្នាអបអរដោយក្តីរីករាយ ហើយសង្ឃឹមថា រឿងទឹកស្អាត នឹងលែងបញ្ហាទៀតហើយ។ ចំណែកឯលោក ជ្រាន សេងគង់ ប្រធានរដ្ឋាករទឹកស្អាតស្អាង បានសុខចិត្តអនុវត្តតាមអនុសាសន៍របស់លោកអភិបាលខេត្ត និងប្តេជ្ញាបំពេញចំណុចខ្វះខាតរបស់ក្រុមហ៊ុន ឱ្យខានតែបាន។

គួរបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតស្អាង ដែលមានលោកស្រី ចាន់ ណារី ជាតំណាងបានទទួលសិទ្ធិផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣ឃុំ រួមមាន៖ ឃុំព្រែកគយ ឃុំស្អាងភ្នំ និង ឃុំទឺកវិល ស្រុកស្អាង ព្រមទាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង