ក្រុមហ៊ុន​អិនខេ​ មុូលីកា​ ប៊ីយូធី​ ត្រេឌី​ ឯ.ក​ (NK MOLIKA BEAUTY TRADING CO.,LTD.) បានសម្រេចចុះហត្ថលេខាលើសេចក្ដីសម្រេច ស្ដីពីកិច្ចសហការ ការពារផ្លូវច្បាប់ជាមួយក្រុមមេធាវី អេជ អេន អេស (HNS Law Group)…

 

នៅថ្ងៃសុក្រ​ ៩រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័កព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២២ ក្រុមហ៊ុន​អិនខេ​ មុូលីកា​ ប៊ីយូធី​ ត្រេឌី​ ឯ.ក​ (NK MOLIKA BEAUTY TRADING CO.,LTD.) បានសម្រេចចុះហត្ថលេខាលើសេចក្ដីសម្រេច ស្ដីពីកិច្ចសហការ ការពារផ្លូវច្បាប់ជាមួយក្រុមមេធាវី អេជ អេន អេស (HNS Law Group) យើងខ្ញុំ សម្រាប់រយៈពេល ០១ (មួយឆ្នាំ) ដោយផ្តោតលើការផ្តល់សេវាកម្មការពារផ្លូវច្បាប់ដែលប្រកបដោយប្រសិទ្ធិភាព និងជួយសម្រួលដល់ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើននូវជំនឿចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចំរើនទៅមុខជាលំដាប់។

ដោយពិធីចុះហត្ថលេខាលើសេចក្ដីសម្រេចស្ដីពីកិច្ចសហការ ការពារផ្លូវច្បាប់ បានប្រារព្ធឡើងនៅការិយាល័យក្រុមមេធាវី អេជ អេន អេស (HNS Law Group) ដែលមានអាសយដ្ឋានផ្ទះលេខ៧៤ ផ្លូវ លេខ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង