បើកម៉ូតូលឿនបុកដើមឈើស្លាប់មួយរំពេច

 

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បើកម៉ូតូលឿនមិនពាក់មួកការពារសុវត្ថិភាពជ្រុលចង្កូតទៅបុកនឹងដើមឈើពេញទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងតាមដងផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ២ និងគីឡូម៉ែត្រលេខ១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោងជាង៨យប់ ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ហៀង ផល្លា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។
ម៉ូតូដែលជនរងគ្រោះជិះម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកស្វាយរៀង 1L-3191 ក្នុងទិសដៅពីជើងទៅត្បូង ស្ថិតក្នុងល្បឿនយ៉ាងលឿន បានបុកដើមឈើតាមចិញ្ចើមផ្លូវ។
ក្រោយពីគ្រោះថ្នាក់បណ្ដាលឲ្យបាត់បង់ជីវិត សពត្រូវសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង