សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឡើងផ្ទះគេបំណងចូលលួចទ្រព្យសម្បត្តិគេ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឡេីងលេីផ្ទះរបស់គេក្នុងបំណងលួចយកទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះដឹងខ្លួនទាន់ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្កែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់បន្ទប់ជួលកំពុងដេកលង់លក់ក្នុងដំណេក ស្រាប់តែឮសំឡេងមនុស្សដេីរកាត់មុខបន្ទប់នៅជាន់ទី១ ពេលនោះគាត់ក៏បានងើបទៅបេីកទ្វារ តែត្រូវជនសង្ស័យខ្ទាស់ពីខាងក្រៅជាប់។
ប្រភពដដែលបានបន្តថា ភ្លាមនោះម្ចាស់បន្ទប់ក៏ខលប្រាប់ម្ចាស់ផ្ទះជួលដែលនៅខាងក្រោមទេីបចេញមកចាប់ខ្លួនជនសង្ស័យជាប់តែម្តង។
ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលដេីម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង