នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរក៏បានអបអរសាទរនូវទិន្នន័យក្រុុមចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ០៤ក្រុម ដែលសម្រេចបាននូវលទ្ធផលល្អ ក្នុងខែកន្លងមក។ ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានណែនាំ និងជុំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ និងជាពិសេស ជម្រុញល្បឿននៃការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ បន្តទៀត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី, លោកប្រធានការិយាល័យរដ្ឋបាល, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤៣ រូប ស្រី ១១រូប ៕

អត្ថបទដែលជាប់ទាក់ទង