លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩

នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ ២០២២លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរ និងសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ ចំនួនជាង៣០០នាក់ នៅក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នេះបើយោងតាមសារលិខិតរបស់ក្រសួងព័ត៌មាន។

ទិវានេះប្រារព្ធឡើងមកដើម្បីលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅលើសកលលោក ដែលបានប្តេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មាន ឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពព័ត៌មាន ។

ពិធីនេះក៏មានការអញ្ជើញចូលរួមរបស់លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងសារព័ត៌មាន តំណាងអោយអង្គការយូណេស្កូប្រចាំកម្ពុជា និង លោកស្រី Sarmen Moerno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាតំណាងអោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា នៅក្នុងសណ្ឋាគារសុខាភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតក៏ចូលរួមកោតសរសើរដោយស្មោះ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន បូករួមនិងបងប្អូនជាអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមខិតខំប្រឹងប្រែងរួមចំណែក បំពេញភារកិច្ចជូនជាតិនាពេលកន្លងមក បើទោះបីទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហាកូវីត១៩ក្តី ដែលធ្វើអោយប៉ះពាល់ទៅដល់ចំណូលរបស់ស្ថាប័នក៏ដោយក្តី ក៏បងប្អូននៅតែខិតខំប្រឹងប្រែងបំពេញនូវតួនាទី ជំនះរាល់ឧសគ្គដើម្បីចុះយកព័ត៌មាន ដែលបានកើតឡើងនៅក្នុងប្រទេស។
លោកបណ្ឌិតក៏បានអំពាវនាវអោយ បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមបំពេញភារកិច្ចអោយបានត្រឹមត្រូវតាមវិជ្ជាជីវះ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងជំនាញបច្ចេកទេស ព្រមទាំងការផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មានដើម្បីបង្កើនការយកចិត្តទុកដាក់ពីសាធារណ:ជន និងការឆ្លើយតបការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីប្រកួតប្រជែងទីផ្សារអោយកាន់តែមានសក្តានុពល ដែលជៀសវាងការផ្សាយព័ត៌មានមិនពិត ធ្វើការបំភ្លៃសាធារណ:ជនអោយមានការអស់ជំនឿ ប៉ះពាល់ដល់តម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មាននិងស្ថាប័នព័ត៌មានទាំងមូល។
ជាចុងក្រោយ លោកបណ្ឌិតក៏បានចែកលិខិតថ្លែងអំណរគុណដល់អង្គភាពសារព័ត៌មានចំនួន៧អង្គភាព

អត្ថបទដែលជាប់ទាក់ទង