រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់

កណ្ដាល: កាលពីវេលាម៉ោង ២១និង៥០នាទីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅលើដងផ្លូវលេខ២០១ ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកជិះម៉ូតូ HONDA SCOOPY (ស្លាប់) និងភាគីខាងម៉ូតូ SUZUKI LETS (របួសធ្ងន់)។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ នគរបាល1-6655 បើកបរដោយឈ្មោះ សុខ ណារិន អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់) ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ២០១។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល1V-4779 បើកបរដោយឈ្មោះ សារិ ភូមិន្ទ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់សំណញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសធ្ងន់) ធ្វើដំណើរច្រាស់ទិសគ្នា ក្នុងល្បឿនលឿន បានរេចង្កូតមកឆ្វេងដៃចូលក្នុងគន្លងផ្លូវម្ខាងទៀត ក៏ទៅបុកម៉ូតូស្កុបពីខាងលើពេញទំហឹងតែម្ដង។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅនៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ ចំណែកវត្ថុតាង សមត្ថកិច្ច បានដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង