លោកឧត្ដមសេនីយ៍ទោស្នងការខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​អធិការ​នគរបាល​ស្រុកល្វាឯមថ្មី ខណៈអធិការស្រុកចាស់ត្រូវទទួលភារកិច្ចថ្មី

លោកឧត្ដមសេនីយ៍ទោស្នងការខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​អធិការ​នគរបាល​ស្រុកល្វាឯមថ្មី ខណៈអធិការស្រុកចាស់ត្រូវទទួលភារកិច្ចថ្មីកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល នៅថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​អធិការ​នគរបាល​ស្រុកល្វាឯម និងបំពាក់​ឋានន្តរស័ក្ដិ​ជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម។​
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក កន សុខកាយ អភិបាលស្រុកល្វាឯម, ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម លោក លោកស្រីស្នងការរង លោកអធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេឃុំចំណុះរដ្ឋបាលស្រុកល្វាឯម និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សរុបចំនួន១០៥នាក់៕

អត្ថបទដែលជាប់ទាក់ទង