រថយន្តគេចរ៉ឺម៉ក ទៅបុកបុរសរើសអេតចាយម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់…….

ព្រៃវែង: នៅវេលាម៉ោង ៧និង២០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១១ ស្ថិតចំណុចភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងមនុស្ស។
រថយន្តម៉ាក កូរ៉ូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2H-2519 បើកបរដោយឈ្មោះ ពេជ្រ ឆុន ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រែវែង បើកពីកើតទៅលិច បានគេចពីរ៉ឺម៉កដែលឈប់នៅចិញ្ចើមផ្លូវហើយរេចង្កូតធ្លាក់ផ្លូវទៅបុក ឈ្មោះ អាន សម្បត្តិ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ដែលឈប់បញ្ឈររ៉ឺម៉កទុកលើផ្លូវ រួចចុះរើសអេតចាយ ក្រោមផ្លូវ(ផ្នែកខាងជើងផ្លូវ) បណ្តាលឲ្យរងរបួសធ្ងន់ ។

មូលហេតុ៖ មកពីម៉ូតូរ៉ឺម៉កឈប់ចតនៅលើផ្លូវអាទិភាព រួចរថយន្តព្យាយាមបើកគេច ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ។

បច្ចុប្បន្នរថយន្ត និងម៉ូតូរ៉ឺម៉កត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលមេបុណ្យ រង់ចាំការដោះស្រាយ ចំណែកអ្នករងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ៕

អត្ថបទដែលជាប់ទាក់ទង