ស្នងការនគរបាល​ខេត្ត ព្រះសីហនុ បានចាត់​ឲ្យ​ លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ិ សុខា ចាប់​ផាកពិន័យអ្នកបើករថយន្តបំពានច្បាប់ចរាចរណ៍

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅ​ថ្ងៃទីថ្ងៃទី​៤ ខែមីនា ឆ្នាំ២០២០​ថ្មី​ៗ​ នេះ​ ដោយមាន​ការណែនាំ​ របស់​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ​ស្នងការនគរបាល​ខេត្ត ព្រះសីហនុ បានចាត់​ឲ្យ​ លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ិ សុខា​ ស្នងការ​រង​ទទួលផែនសណ្តាប់​ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ ដឹកនាំ​កម្លាំង​ចេញ​ល្បាត​ចល័ត​ លើផ្លូវជាតិលេខ៤ ក្នុង​ចន្លោះបង្គោលគីឡូម៉ែត្រ​ លេខ ២២០-២២១ ស្ថិតនៅ​ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដើម្បីពង្រឹងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​មាំទាំ​ ប្រកបដោយ​ប្រសិទ្ធ​បំផុត​ ដោយ​ហេតុ​តែ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ​ អស់​រយ:ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោកព្រហ្ម ពៅ​ នាយ​ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក បានបញ្ជាក់​ថា​ ៖ ក្នុង​ការ​ចុះ​រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់ ចរាចរណ៍ផ្លូវគោក​ ក្នុង​ថ្ងៃនេះ​ បាន​ពិន័យអ្នកបើកបរម៉ូតូ​ចំនួន​ ១៥គ្រឿង ៖
១-មិនពាក់មួកសុវត្ថិភាព ១៥នាក់
២-ពិន័យរថយន្ត ១៦គ្រឿង ( រថយន្តធំ ៨គ្រឿង ) ៖
៣-មិនពាក់ខ្សែក្រវាត់ ៩គ្រឿង ( ធំ ៣គ្រឿង )
៤-អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ ១ នាក់​
៥-រថយន្តបិតកញ្ចក់ខ្មៅ ១គ្រឿង
៦-រថយន្តគ្មានឯកសារច្បាប់ដើម ៣គ្រឿង
៧-បណ្ណបើកបរខុសប្រភេទយាន ចំនួន១គ្រឿង (ធំ)
៨-រថយន្ត ផ្លាកលេខរលុប ឬបាក់ ចំនួន១គ្រឿង (ធំ)
បាន​ផាក​ពិន័យប្រាក់​ ចំនួន​សរុប១,៣៧៥,០០០រៀល ។
បាន​ឲ្យអ្នកបើករថយន្តធុន​ធ្ងន់​ ដែល​បំពាក់​ភ្លើង​ហ្វា​ខុស​លក្ខណ:​បច្ចេកទេស​ ដោះចេញ​ដោយ​ខ្លួន​ឯង​ និងបានណែនាំអ្នកបើកបរ ឲ្យធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរដូចគ្នា ក្រុមហ៊ុន ដោះចេញទាំងអស់នូវការបំពាក់ភ្លើងខុសបច្ចេកទេស ។

ក្រោយពីធ្វើការពិន័យ បានណែនាំអ្នកបើកបរបើកបរយានយន្តទាំងអស់ ត្រូវរៀបចំលក្ខណ:បច្ចេកទេសឲ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាព ធ្វើផ្លាកលេខសម្គាល់យានយន្ត និង ទៅប្រឡង​យកបណ្ណបើកបរត្រឹមត្រូវ តាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង