នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ករណីជួញដូរគ្រឿងញៀន

 

បាត់ដំបង៖នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី​ លោកវរសេនីយ៍ឯក ពេជ្រ  សារ៉ែន  អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រត្តិបត្តិការបង្រ្កាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី  នៅចំណុច ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។    

  

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់  

ឈ្មោះ ញ៉ឹក ប៊ុនរ័ត្ន ហៅប៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កំលាំងយើងបានបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យខាងលើ ស្ថិតនៅក្រុមទី១១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាលទ្ធផល៖

 ចាប់យកសម្ភារះ-វត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់,ទូរស័ព្ទចំនួន០១គ្រឿង, ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យជាគ្រឿងញៀនចំនួន០១គ្រាប់, ជញ្ជីងចំនួន០១ ,សម្ភារ:ប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង