ជនសង្ស័យ០៤នាក់ត្រូវកម្លាំងនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនករណីគ្រឿងញៀន

បាត់ដំបង៖នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១៤និង១០នាទី​ អនុវត្តតាមការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន ព្រមទាំងសម្របសម្រួលលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រត្តិបត្តិការបង្រ្កាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី  នៅចំណុច ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងការចុះបង្រ្កាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់  

១.ឈ្មោះ ហុន សារ៉ាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅក្នុង ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អ្នកលក់ថ្នាំញៀន)។

២.ឈ្មោះ ហុន សារី ភេទប្រុស អាយុ ២៨ឆ្នាំស្នាក់ក្នុង ភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អ្នកលក់ថ្នាំញៀន) ។

៣.ឈ្មោះ ស្រី សារិន ហៅ រ័ត្ន ភេទប្រុស អាយុ៣៤ ឆ្នាំ ស្នាក់ក្នុង ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(អ្នកមកទិញថ្នាំញៀន)។

៤.ឈ្មោះ វ៉ាយ ដារ៉ា ហៅ ចិន ភេទប្រុស អាយុ២៧ឆ្នាំស្នាក់ក្នុង ភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(កូនចៅ) ។

ចាប់យកសម្ភារះវត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,កាំបិតចំនួន ០១ដើម,សំភារៈសំរាប់ប្រើប្រាស់និងច្រករំលែកថ្នាំញៀនលក់០១ចំនួនផ្សេងទៀត ។

បច្ចុប្បន្នជន៖សង្ស័យទាំង០៤នាក់ដូចខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង