នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យពីរនាក់រួមនិងថ្នាំញៀន

 

បាត់ដំបង៖អនុវត្តតាមការណែនាំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥និង៥០ នាទី នៅចំណុចក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  បង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម:

 ១-ឈ្មោះ យ៉ង់ នី ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ម្ចាស់ថ្នាំញៀន) ។

២-ឈ្មោះមឿន រដ្ឋា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវជា (កូនចៅ) ។

 វត្ថុតាងចាប់យកបានរួមមាន:

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៤.១៨ក្រាម ទាំងសំបក)

– ទូរស័ព្ទដៃចំនួន០១ គ្រឿង

– ដាវសាំម៉ូរៃ ចំនួន០១ដើម

– កូនកាបូបសំរាប់ដាក់ថ្នាំញៀន ០១

– សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង