ស្ត្រីជនជាតិវៀតណាមម្នាក់បន្លំយកខ្សែក១ដំឡឹងក្លែងក្លាយ ដូរយករបស់សុទ្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន

(សៀមរាប)៖ ពលរដ្ឋនិងនគរបាលមូលដ្ឋាន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ករណីបន្លំយកខ្សែក១ដំឡឹងក្លែងក្លាយដូរយករបស់ខ្សែក មាសសុទ្ធ រួចគេចខ្លួន។

ហេតុការណ៍នេះកើតឡើង វេលាម៉ោង០៧.៥០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះង្វៀង ធីខា ហៅ សុខ ខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ ស្វាយប៉ោ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ មុខរបរលក់ត្រី ពាក់ព័ន្ធនឹងករណីអំពើលួច ( បន្លំលួចខ្សែក )។

លោកបន្តថា ជនល្មើសខាងលើ បានធ្វើសកម្មភាពចូលទិញខ្សែក នៅតូបរបស់ជនរងគ្រោះឈ្មោះលីម ហ៊ុយឃី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយជនសង្ស័យបានឲ្យជនរងគ្រោះ យកខ្សែកមាសប្រភេទច្រវ៉ាក់ឆាប ទម្ងន់១ដំឡឹងពីក្នុងទូរ មកឲ្យខ្លួន(ជនសង្ស័យ) ហើយពេលជនល្មើសបានខ្សែក ដែលជនរងគ្រោះឲ្យហើយ ខណៈពេលជនរងគ្រោះមិនចាប់អារម្មណ៍ ជនល្មើសក៏ដោះខ្សែកខ្លួន(ខ្សែកក្លែងក្លាយ)ប្រភេទច្រវ៉ាកឆាបដូចគ្នា ឲ្យទៅជនរងគ្រោះ ករីឯខ្សែកពិត ជនសង្ស័យបានយកពាក់នៅនឹងក ដោយគ្របអាវជិត។

បន្ទាប់មក ជនសង្ស័យនឹងជនរងគ្រោះ ក៏បាននិយាយតម្លៃគ្នា តែមិនត្រូវ ហើយជនសង្ស័យក៏បានដើរគេចខ្លួន ។ដោយជនរងគ្រោះពិនិត្យមើលខ្សែក ដែលជនសង្ស័យឲ្យ មានលក្ខណៈប្លែក នឹងស្រាល ក៏ស្រែកឆោឡោឡើង ហើយប្រជាពលរដ្ឋដែលនៅក្បែរឃាត់ជនសង្ស័យបាន នឹងរាយការណ៍ជូនសមត្ថកិច្ចចុះទៅនាំខ្លួនជនសង្ស័យយកមកសួរនាំក្រោយពីសួរនាំជនសង្ស័យខាងលើ ក៏បានសារភាពថាខ្លួនពិតជាបន្លំលួចខ្សែក ជនរងគ្រោះពិតប្រាកដមែន។

ដកហូតវត្ថុតាងពីជនល្មើសរួមមាន៖១.ខ្សែក ច្រវ៉ាក់ឆាបធ្វើអំពីលោហធាតុពណ៌លឿង(មាស) ប្រវែង.៧៧ស.មទម្ងន់១តម្លឹង (របស់ជនរងគ្រោះ)២.ខ្សែករច្រវ៉ាក់ឆាតធ្វើអំពីលោហធាតុពណ៌លឿង(កាឡៃ) ០១ខ្សែប្រវែង.៤៤ស.ម ជារបស់ជនល្មើស។ ៣.ខ្សែដៃច្រវ៉ាក់ឆាបលោហធាតុពណ៌លឿង(កាឡៃ) ប្រវែង១៦.៥ស.ម ជារបស់ជនល្មើស។៤.ក្រវិល១គូរ លោហធាតុពណ៌លឿងមានត្បូងពណ៌ស០២គ្រាប់ ជារបស់ជនល្មើស។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅសាលាដំបូងខេត្តសៀមរាបដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង