អភិបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំរកវិធីដំណោះស្រាយករណីជំនន់ទឹកភ្លៀងលិចផ្ទះនិងផលដំណាំពលរដ្ឋ!

 

ខេត្តកណ្តាល!

រយៈពេលប៉ុន្មានសប្តាហ៍នេះមេឃភ្លៀងក៍បានចាប់ផ្តើមធ្លាក់យ៉ាងច្រើននៅក្នុងភូមិសាស្រ្តស្រុកកៀនស្វាយខេត្តកណ្តាលបានធ្វើឲ្យលិចលង់ផ្ទះនិងផលដំណាំរបស់ពលរដ្ឋមួយចំនួនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីរកវីធីរំដោះទឹកចេញដោយមានការចូលរួមពីលោកមេភូមិនិងលោកមេឃុំមានបីឃុំគឺឃុំភូមិធំ.ឃុំគគីរនិងឃុំដីឥដ្ឋ។

នៅក្នុងឱកាសនោះលោកអ៊ូឈាងមានប្រសាសន៍ថា!ថ្ងៃនេះខ្ញុំបានអញ្ចើញអស់លោកមេឃុំ៣ឃុំមកប្រជុំដើម្បីរកវិធីរំដោះទឹកចេញឲ្យបានលឿននិងជួយបន្ធូរការលំបាករបស់ប្រជាពលរដ្ឋ។

លោកបន្តថា!លោកមេភូមិនិងលោកមេឃុំត្រូវចុះទៅមើលផ្លូវនិងមើលការលំបាករបស់បងប្អូនប្រជាពលរដ្ឋព្រោះពួកគាត់កំពង់រងគ្រោះដោយសារជំនន់ទឹកភ្លៀងជល់លិចផ្ទះនិងផលដំណាំគាត់។

លោកអភិបាលស្រុកកៀនស្វាយ!បានណែនាំដល់លោកមេឃុំស្រង់ស្ថិតិឈ្មោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដើម្បីធ្វើរបាយការណ៍ដាក់ជូនទៅសាខាកាកក្រហមកម្ពុជាខេត្តកណ្តាលដើម្បីយកអំណោយមកចុះមកចែកជូនដល់គាត់ឲ្យទាន់ពេលវេលា។

ក្រោយពីបញ្ចប់ប្រជុំរួចលោកអភិបាលស្រុកកៀនស្វាយបានដឹកនាំក្រុមការងារចុះមើលស្ថានភាពជំនន់ទឹកភ្លៀងនិងគ្រឿងចក្រកំពង់ស្តារប្រឡាយដាក់ប្រព័ន្ធលូរដើម្បីឲ្យទឹកហូរចេញឲ្យឆាប់រហ័ស។

គួរបញ្ចាក់ថាកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ព្រះអង្គខឹម សុផនចៅអធិការវត្តស្លាកែតនឹងត្រូវជាសាលាគុណស្រុកកៀនស្វាយបាននិមន្តនិងអញ្ចើញនាំអំយកណោយចែកជូនប្រជាពលរដ្ឋ៥៧គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិតារាបដូនស(ត្រង់ចំណុចទួលអំពិល)ក្នុងឃុំគគីរស្រុកកៀនស្វាយដែលមានការចូលរួមពីលោកគង់ ឆេងមេឃុំគគីរនិងលោកមុតសារិទ្ធមេភូមិស្លាបតាអោននិងលោកស ចាន់ថនមេភូមិតារាបដូនសនិងក្រុមការងារ។

ប្រជាពលរដ្ឋចំនួន៥៧គ្រួសារបានទទួលអំណោយរួមមាន!

១.អង្ករចំនួន១៥គីឡូក្រាម.ទឹកត្រី.ទឹកសុីអីវ.ទឹកដោះគោ.តែស្តរ.ត្រីខំកំប៉ុង.មី១៥កញ្ចប់និងថវិកាចំនួន២

មុឺនរៀល។

សូមបញ្ចាក់ថា!ព្រះសង្ឃដែលគង់ក្នុងវត្តនៅស្រុកកៀនស្វាយតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយចែកជូនពលរដ្ឋរងគ្រោះដោយធម្មជាតិគឺជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដែលមានសមេ្តចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសមានសុខសន្តិភាពល្អប្រសើរជាភាពកក់ក្តៅរបស់ពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង