លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាលដឹកនាំកម្លាំងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃអង្គារនទី០៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីក្រោមឳវាទចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ វិច្ឆិកា ( វិច្ឆិកា១៩៥៣ វិច្ឆិកា ២០២១) នឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នៅសាលាខេត្តកណ្តាលក្រោមអធិបតីភាពឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្រ្តីរាជការរដ្ឋបាលខេត្តមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

គួរជម្រាបថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិតា និងទិវាកំណើតកងយោធពលខេមរភូមិន្ទឆ្នាំ១៩៥៣២០២១ នាឱកាសនេះ ក្នុងគោលបំណងសម្តែងនូវទឹកចិត្តសោមនស្សរីករាយ អបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំង មហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម បំផុត នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង