ចិនទទួលបានការកោតសរសើរពីអង្គការ WWF ក្រោយហាមឃាត់ការជួញដូរ និង បរិភោគសត្វព្រៃ ដែលជាប្រភពមេរោគវីរុសកូរ៉ូណា

(អន្តរជាតិ)៖ ក្រោយពីមានការសម្រេចចិត្តរបស់គណកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជាតិចិន ក្នុងការបញ្ឈប់ការបរិភោគសត្វព្រៃ និង ការជួញដូរសត្វព្រៃដោយគ្មានការអនុញ្ញាតិ ដើម្បីគាំពារសុខភាព និង អាយុជីវិតរបស់ប្រជាពលរដ្ឋពីជម្ងឺកូរ៉ូណា ខណៈដែលអង្កការ World Wildlife Fund (WWF) ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានសំដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង។

យោងតាមការចេញផ្សាយរបស់សាព័ត៌មានអនឡាញ INDEPENDENT បានឲ្យដឹងថា​ ប្រទេសចិន បានប្រកាសអោយអាជ្ញាធរបិទទីផ្សារសត្វព្រៃគ្រប់ប្រភេទនៅទូទាំងប្រទេសមួយរយៈ និង​ បញ្ឈប់រាល់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ រួមទាំងការបញ្ឈប់នូវការបរិភោគសាច់សត្វព្រៃជាអាហារផងដែរ។

អ្នកវិទ្យាសាស្ត្រសង្ស័យថា វីរុសកូរ៉ូណាឆ្លងពីសត្វទៅកាន់មនុស្ស នេះបើតាមការរកឃើញដំបូងនៃការផ្ទុះវីរុសកូរ៉ូណា នៅលើមនុស្សដែលមានប្រវត្តិជាមួយទីផ្សារសត្វព្រៃមួយកន្លែងនៅទីក្រុងវ៉ូហានកាលពីខែធ្នូ ដើមឆ្នាំ២០១៩ ៕ សម្រួល៖ យុទ្ធ

Image result for china wuhan virus food

Image result for china wuhan virus food

Image result for china wuhan virus food

អត្ថបទដែលជាប់ទាក់ទង