រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ដេកស្លាប់កណ្ដាលថ្នល់ យ៉ាងអាណោចអធ័ម

មណ្ឌលគិរី: នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦អា ចន្លោះគីឡូម៉ែត្រលេខ២១៩-២២០ ម្ដុំទល់មុខរដ្ឋបាលស្រុកកោះញែក ភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ។

ជនរងគ្រោះឈ្មោះ តុ ច្រូប ភេទប្រុស អាយុ ៥៨ឆ្នាំ (ស្លាប់) រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បើកបរម៉ូតូម៉ាក ឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខ។
រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ខាងមុខពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-6168 ខាងក្រោយពាក់ផ្លាកលេខ ព្រះសីហនុ 4A-3063។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែបុកម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរបញ្ចា្រសទិសគ្នា បណ្ដាលឲ្យមនុស្សស្លាប់ រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង