ពលរដ្ឋអូស្រ្តាលីសម្រុកទិញស្រោមអនាម័យអស់ពីហាង ព្រោះជឿថាអាចការពារ COVID-19 បាន
ប្រជាជនរស់នៅប្រទេសអូស្រ្តាលីជាច្រើនបាននាំគ្នាទៅទិញស្រោមអនាម័យរហូតអស់ពីហាង បន្ទាប់ពីមានការផ្សាយលើហ្វេសប៊ុកជំរុញឲ្យពលរដ្ឋប្រើស្រោមអានាម័យពាក់លើម្រាមដៃដើម្បីការពារវីរុស COVID-19 ពេលចុច ឬកាន់អ្វីមួយ។
សារព័ត៌មាន Daily mail បានផ្សាយនៅថ្ងៃនេះថា អ្នកលក់អីវ៉ាន់ក្នុងហាងមួយនៅប្រទេសអូស្រ្តាលីបានបង្ហោះរូបភាពទូដាក់ស្រោមអនាម័យមួយ ដែលស្ទើរតែគ្មានស្រោមអនាម័យសល់នោះ ថាហេតុអ្វីបានជាប្រជាជននាំគ្នាទិញស្រោមអនាម័យច្រើនម្លេះ។ មនុស្សជាច្រើនបានចូលឆ្លើយថាអ្នកទាំងនោះបានយកស្រោមអនាម័យទៅពាក់នៅម្រាមដៃប្រើមុនចុចប៊ូតុងជណ្ដើរយន្ត ឬប៊ូតុងអ្វីផ្សេងទៀត ដោយជឿថាវិធីនេះអាចការពារវីរុស COVID-19 បាន។
ហេតុការណ៍ប្រជាពលរដ្ឋសម្រុកទៅទិញស្រោមអនាម័យនេះកើតមានឡើងនៅពេលមានអ្នកខ្លះផ្សាយលើហ្វេសប៊ុកថាស្រោមអនាម័យអាចការពារវីរុស COVID-19 បាន។ អ្នកខ្លះចាត់ទុកការផ្សាយនេះថាជារឿងធ្វើទីផ្សារ និងអ្នកខ្លះទៀតចាត់ទុកថាជារឿងគួរឲ្យអស់សំណើច។ តែយ៉ាងណាស្រោមអនាម័យពិតជាបានលក់អស់ពីហាងមែន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕