ជនសង្ស័យ៥នាក់ ធ្វើសកម្មភាពរាវរក និងគាស់វត្ថុបុរាណ ដើម្បីយកទៅលក់ ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះបង្ក្រាប និងឃាត់ខ្លួនបាន

 

(ព្រះវិហារ)៖ ជនសង្ស័យ៥នាក់ ធ្វើសកម្មភាពរាវរក និងគាស់វត្ថុបុរាណ ដើម្បីយកទៅលក់ ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះបង្ក្រាប និងឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួន បញ្ជូនមកអនុវត្តន៍តាមផ្លូវច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ នៅប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង