មន្ត្រីនគរបាល Live Facebook ពេលកំពុងបើកបរនិងមិនពាក់ខ្សែក្រវ៉ាត់ ត្រូវក្រុមប្រឹក្សាវិន័យអប់រំណែនាំអប់រំ និងធ្វើកិច្ចសន្យា

ក្រោយពីមានការផ្ទុះការរិះគន់ចំពោះបុគ្គលឈ្មោះ គឹម ឆុន ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ៥២២៣៨ ជាមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលបានធ្វើការ​ Live Facebook ក្នុងពេលបើកបររថយន្ត និងមិនពាក់ខ្សែក្រវ៉ាត់ កន្លងមក។ ថ្មីៗនេះក្រុមប្រឹក្សាវិន័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការចុះអប់រំណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះនៅពេលក្រោយទៀត។

ដោយបុគ្គលឈ្មោះ គឹម ឆុន បានសន្យាដូចខាងក្រោមនេះ ឈប់ធ្វើការ live (ឡាយវីដេអូ) ពេលកំពុងបើកបរ តាមប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក គោរពវិន័យកងកម្លាំង ០០៦ របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាព ផ្ទៃក្នុងអោយបានល្អ រក្សាសាមគ្គីភាព ផ្ទៃក្នុងអោយបានល្អ គោរពបទបញ្ជាមេកើយ និងគោរពបទបញ្ជាផ្ទៃក្នុងអង្គភាព៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

អត្ថបទដែលជាប់ទាក់ទង