សៀមរាប៖ សមត្ថកិច្ចសម្រេចបិទផ្សារទំនើប យីហោ សឺជីហ៊រលាន បណ្ដោះអាសន្ន ក្រោយរកឃើញ…

សៀមរាប: នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ ចុះសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ដឹកនាំផ្ទាល់ដោយលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុន និងលោក ម៉ក់ ធារ៉ា ស្នងការរងនិងជាប្រធានផែនទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅត្រួតពិនិត្យគុណភាពមុខទំនិញដែលដាក់តាំងលក់ ។

ក្រោយការពិនិត្យឃើញថា មានទំនិញភាគច្រើនខូចគុណភាព និងមានការកែដឺឡេថ្មីដាក់តាំងលក់ ដោយរកឃើញកំហុសឆ្គង និងនាំឲ្យខូចសុខភាពប្រជាពលរដ្ឋដែលទិញប្រើប្រាស់ ក្រុមការងារសម្រេចបិទទីតាំងផ្សារទំនើបមួយកន្លែងនោះជាបណ្តោះអាសន្ន។
យីហោ សឺជីហ៊រលាន ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលមានម្ចាស់ជាជនជាតិចិនឈ្មោះ Ju Haifeng ភេទប្រុស អាយុ ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED 1047548 ។

សរុបទាំង០២ថ្ងៃរកឃើញផលិតផល
-ខូចគុណភាព ១៤៥មុខ=៨៩៨ kg
-ម៉ាស៊ីនបោះលេខកាលបរិច្ឆេទ ២គ្រឿង
-ហាតឌីស ០១គ្រឿង
-កុំព្យូទ័រលើតុ០១គ្រឿង

ក្រោយពីបិទទីតាំងផ្សារជាបណ្តោះអាសន្នហើយ សមត្ថកិច្ចជំនាញបាននាំខ្លួនម្ចាស់ទៅសួរនាំនៅស្នងការខេត្ត ដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង