ករណីបាត់ខ្លួនមនុស្ស ៣នាក់ ជិះទូកទៅនេសាទ នៅខេត្តព្រះសីហនុ ទើបតែរកឃើញ សពបុរសម្នាក់ទេ

ព្រះសីហនុ: ករណីកម្មករទូកនេសាទ៣នាក់ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ហើយត្រូវគេប្រទះឃើញសាកសពម្នាក់ ជាប់មងនៅជិតកោះថាស ក្នុងខេត្តព្រះសីហនុ និង២នាក់ផ្សេងទៀត គឺនៅមិនទាន់រកឃើញ សាកសពនោះទេ។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីបាត់ខ្លួនអ្នកនេសាទលើទូកចំនួន៣នាក់ ខណ:ទៅនេសាទនោះ ម្ចាស់ទូកឈ្មោះ លី គីមលី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្រុម៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និយាយថា ទូករបស់គាត់ជាប្រភេទទូក BE បានរកឃើញនៅខេត្តកោះកុង ប៉ុន្តែមិនឃើញកម្មករអ្នកបើកបរទូកនៅទីនោះទេ ដោយមានអ្នកនេសាទផ្សេងទៀត បានប្រាប់គាត់ថា ឃើញសាកសពម្នាក់ នៅខាងជើងកោះថាស ក្នុងខេត្តព្រះសីហនុ ជាប់មង ពួកគេបានទាញសព យកមកដីគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

សមត្ថកិច្ច បានបន្តថា សាកសពបុរសម្នាក់ បានរកឃើញហើយ ខណ:ជនរងគ្រោះ ២នាក់ទៀត បាត់ខ្លួនមិនទាន់មានដំណឹង៖

១-ឈ្មោះ ណែម ពឿន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរទូក មានទីលំនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ។
២-ឈ្មោះសុខ វណ្ណ: ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នេសាទ ស្នាក់នៅលើទូកនេសាទ។ ចំណែកឯសពរកឃើញ ឈ្មោះ រ៉ា ហៅខ្មៅ ភេទប្រុសអាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅលើទូកនេសាទ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង