រំភើបជំនួស! ម្ចាស់បទ”ចាបយំល្វើយៗ” សម្តេចតេជោ ផ្តល់កិត្តិយសឡើងជូនបាច់ផ្កា និងឈរបកស្រាយចម្រៀងជាមួយ១បទទាល់តែចប់ (មានវីដេអូ)

(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ ម្ចាស់បទ “ចាបយំល្វើយ” លោក ច័​ន្ទ មករា មានកិត្តិយសមែនទែន ដោយបានសម្តេចអនុញ្ញាតឲ្យថតរូបជាមួយ និងឡើងជូនផ្កាឲ្យ លើវេទិកាតែម្ដង នាឱកាសដែលសម្តេច អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ។

នេះបើតាមគណនេយ្យហ្វេសបុកលោកហេង ឡុង បានឲ្យដឹងលម្អិតបែបនេះថា៖ គោរពអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់កិត្តិយសបំផុតជូនលោក ច័ន្ទ មករា ម្ចាស់បទ”ចាបយំល្វើយៗ” ដោយបានឡើងជូនផ្កាលើវេទិកាតែម្ដង🙏🙏 ឥឡូវនេះគាត់កំពុងតែភ័យញ័រដោយសាររំភើបពេក។

ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០២០​នេះ​ បានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់​ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌។

សូមទស្សនាវីដេអូ ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង