ស្រ្តីម្នាក់បានតូចចិត្តខឹងនឹងប្ដីកំហូងលួចទៅមានស្រីថ្មីទើបដាច់ចិត្តបើករថយន្តដោយខ្លួនឯងឡើងនៅលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន

 

ភ្នំពេញ៖)ស្រ្តីម្នាក់បានតូចចិត្តនឹងប្ដីលួចទៅមានស្រីថ្មីនូវខាងក្រៅចោលខ្លួនទើបដាច់ចិត្តបើករថយន្តដោយខ្លួនឯងដំរ៉ង់ឡើងមកលើស្ពានជ្រោយចង្វាហើយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតតែត្រូវបានកូនមកពីក្រោយទាន់រាយការណ៍ជូនសមត្ថកិច្ចនូវគោលដៅគល់ស្ពានឲ្យជួយធ្វើអន្តរាគមន៍នឹងសង្រ្គោះដល់ជីវិតម្ដាយរបស់ខ្លួន។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទី ថ្ងៃត្រង់ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញស្រ្តីមានវ័យប្រហែលជា៤០ឆ្នាំម្នាក់បើករថយន្តម៉ាកLexus RX300 ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AS-1842 បើកធ្វើដំណើរចេញមកពីផ្ទះរបស់ខ្លួនរស់នូវម្ដុំ គីឡូម៉ែត្រលេខ០៨ ក្នុងសង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ ដោយសារតែមានវិបត្តិផ្លូវចិត្តខឹងនឹងប្ដីរបស់ខ្លួនទៅមានស្រីថ្មីក្បត់ខ្លួនទើបដាច់ចិត្តបើករថយន្តដំរុងឡើងមកលើស្ពានជ្រោយចង្វាបម្រុងនឹងលោតសម្លាប់ខ្លួនទៅហើយតែជីវិតមិនទាន់អស់ត្រូវបានកូនប្រុសរាយការណ៍ជូនសមត្ថកិច្ចនូវគោលដៅគល់ស្ពានឱ្យជួយធ្វើអន្តរាគមន៍និងសង្គ្រោះមកដល់ជីវិតម្ដាយរបស់គេផងនោះទើបបានរួចផុតពីសេចក្ដីស្លា ប់) ។

បើតាមសម្ដីកូនប្រុសរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមូលហេតុដែលម្ដាយរបស់គេបើករថយន្តឡើងមកលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបែបនេះក៏ដោយសារតែឪពុករបស់ខ្លួនបានធ្វើបាបផ្លូវចិត្តនិងលួចទៅមានស្រីថ្មីចោលម្ដាយរបស់ខ្លួននូវខាងក្រៅអស់រយៈពេលជាច្រើនខែណាស់មកហើយទើបម្ដាយគេគិតខ្លីសម្រេចចិត្តបែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានជួយពន្យល់និងធ្វើការណែនាំទៅដល់ស្ត្រីរងគ្រោះឈប់ឱ្យគិតខ្លីនិងធ្វើទង្វើបែបនេះទៀតទៅវាមិនមែនជាការបញ្ចប់លើបញ្ហានោះទេត្រូវតែមានវិធីដោះស្រាយគ្នាជាមួយនឹងក្រុមគ្រួសារ ហើយក៏បានប្រគល់ស្ត្រីរងគ្រោះឲ្យទៅកូនប្រុសដឹកតាមរថយន្តយកត្រឡប់ទៅផ្ទះវិញ។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង