ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការចាប់ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ខណៈដែលកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ម៉ា ដារ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន) ស្នាក់នៅជួលគ្មានលេខ ផ្លូវ១០៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងចាប់យកម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W- 6597 (ជារបស់ជនរងគ្រោះ) ហើយសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង