បើករថយន្តមិនប្រយ័ត្តជ្រុលទៅបុកជាមួយនឹងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់មានផ្ទៃពោះរងរបួសធ្ងន់ហើយព្យាយាមបើករត់ត្រូវសម្ថកិច្ចដេញតាមឃាត់បាន

 

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនហើយខ្វះការប្រយ័ត្នក៍ជ្រុលទៅបុកជាមួយនឹងម៉ូតូពីក្រោយបណ្តាលឲ្យបុរសពីនាក់ប្ដីប្រពន្ធរងរបួសធ្ងន់នឹងស្រាលហើយមិនទទួលខុសត្រូវនោះទេ បែជាខំព្យាយាមបើករត់គេចខ្លួនតែសំណាងអាក្រក់ត្រូវសម្ថកិច្ចដេញតាមក្របួចបានយកមកកន្លែងកើតហេតុវិញ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៩ នឹង០០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើងគេ បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកADVពណ៍សលាយខ្មៅមួយគ្រឿងពាក់ស្លាកលេខនគបាល1-5022 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិចមានដឹកប្រពន្ធពីក្រោយហើយស្ត្រីរូបនោះគាត់កំពុងតែមានផ្ទៃពោះទៀតផង ខណៈពេលមកដល់ត្រង់ចំនុចកើតហេតុខាងលើក៍ស្រាប់តែមានរថយន្តម៉ាកឡុិចសុីសពណ៍សរមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-8505 បើកបរក្នុងល្បឿនលឿនស្របទិសដៅគ្នាមកពីក្រោយបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសជាប្ដីរងរបួសស្រាលរីឯប្រពន្ធដែលកំពុងតែមានផ្ទៃពោះផងនោះបានរងរបួសធ្ងន់ ចំណែករថយន្តបង្កក៍បានព្យាយាមបើករត់រហូតមកដល់នឹងស្តុបសេះសតាមបណ្ដោយផ្លូវវឹងស្រេងក្នុងទឹកដីខណ្ឌមានជ័យទើបកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញតាមឃាត់បានទាំងរថយន្តនឹងនាក់បើកបរ។

ក្រោយកើតហេតុសម្ថកិច្ចបាននាំខ្លួននាក់បើកបររួមជាមួយនឹងរថយន្តយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង