ជនសង្ស័យមានគ្នាមួយក្រុមបានដេញវាយប្រហានិងបាញ់សំដៅមកលើជនរងគ្រោះប្រុសស្រីចំនួន០១គ្រាប់បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចទាំងយប់នៅលើទឹកដីខណ្ឌដូនពេញ

 

ភ្នំពេញ៖ ជនសង្ស័យមានប៉ាក់ពួកមួយក្រុមដេញវាយប្រហានិងបាញ់មួយគ្រាប់ មកលើជនរងគ្រោះពីរនាក់ប្រុសនឹងស្រីបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវចូលនឹងមន្ទីរពេទ្យកាលម៉ែត្រក្បែនឹងរបងស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលបាននៅនឹងកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា មុនដំបូងឡើយគាត់ឃើញមានម៉ូតូម៉ាកស្គូពី  ពណ៌ខ្មៅ អត់ស្លាកលេខមួយគ្រឿងបានជិះឌុបគ្នាពីរនាក់ប្រុសនឹងស្រីបើកក្នុងលឿនតាមបណ្តោយផ្លូវលេខ៨០ ក្នុងទិសដៅពីកើតមកលិចច្រកចូលមន្ទីរពេទ្យកាល់ម៉ែត្រជាប់នឹងរបងស្ថានទូតបារាំងហើយក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូចំនួន ០៤គ្រឿងបើកមកគៀឲ្យឈប់ហើយទាញខ្សែក្រវ៉ាត់មកវាយទៅលើជនរងគ្រោះទើបពួកគេភ័យពេកក៏រត់ចូលទៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ ខណៈពេល នោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក XR)ពណ៌ខ្មៅមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់ឡើងទៅលើចំនួនមួយគ្រាប់ ហើយស្រែក ប្រាប់ប្រជាពលរដ្ឋថាអ្នករត់ចូលទៅក្នុងមន្ទីរពេទ្យកាលម៉ែតគឺជាចោរ។ហើយក៏បម្រុងនឹងយកម៉ូតូជនរងគ្រោះ ជិះយកទៅជាមួយដែក៏ប៉ុន្តែរដោយសារតែពួកគេឃើញមាន ប្រជាពលរដ្ឋចេញមកចោមរោមមើលច្រើនពេកទើបពួកគេនាំគ្នាជិះម៉ូតូគេខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងទីតាំងកើតហេតុនោះភ្លាមរួចយកសំបកគ្រាប់បន្ទុះនិងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចកដើម្បីកំណត់ រកមុខសញ្ញាតាមចាប់ខ្កួនជនសង្ស័យដើម្បីមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង