ក្មេងប្រុសម្នាក់រំភើបក្នុងចិត្តអខ្លាំងពេកឡើងស្រក់ទឹកភ្នែករកអ្វីមកប្រៀបស្ទើតែពុំបាននោះឡើយ

 

ក្មេងប្រុសកំសត់ម្នាក់នេះរូបគាត់ធ្លាប់តែជិះកង់ធាក់ធ្លាក់ញើសជោគខ្លួនរាល់ថ្ងៃដើម្បីដឹកទំនិញតាមអនឡាញយកទៅឲ្យភ្ញៀវគ្រប់ទីកន្លែងទាំងអស់ដើម្បីយកលុយមកចិញ្ចឹមម្ដាយនឹងប្អូនតូចៗរួមនឹងខ្លួនឯងផងដើម្បីរៀនសូត្រ។
នេះក៏ដោយសារតែជីវភាពនៅក្នុងគ្រួសាររបស់ប្អូនប្រុសជួបការលំបាកនិងខ្វះខាតរហូតដល់ប្អូនប្រុសខំតស៊ូដោយខ្លួនឯងដើម្បីចិញ្ចឹមម្ដាយនិងប្អូនតូចៗដែលនៅក្នុងបន្ទុកគឺប្អូនជាអ្នកមើលការខុសត្រូវនិងរ៉ាប់រងទាំងអស់ ។

ស្រាប់តែមកដល់ថ្ងៃមួយមានបងប្រុសម្នាក់បានខលតាមទូរសព្វមកឲ្យប្អូនប្រុសដឹកទំនិញយកឲ្យរូបគាត់ឃើញបាត់យូពេកមិនឃើញមកដល់សោះទើបរូបគាត់បានខលទៅប្អូនប្រុសនោះម្ដងទៀតហើយរូបគេក៍បានទទួលទូរសព្វប្រាប់មកគាត់វិញថាជឹតដល់ហើយនៅតែ៧គីឡូទៀតខ្ញុំនឹងយកទៅដល់ហើយព្រោះអីខ្ញុំកំពុងតែជិះកង់ គ្រាន់តែឮពាក្យនេះភ្លាមរូបគាត់អាណិតដល់ប្អូនចង់ខ្លោចចិត្តព្រោះតែសេចក្ដីក្លាហានរបស់ប្អូនប្រុសម្នាក់នេះ ក្រោយមករូបគាត់ក៍ជាមនុស្សចិត្តធម៌នឹងធ្វើបុណ្យទៀតនោះ ឃើញប្អូនប្រុសដូចជាមាននិស្ស័យជាមួយនឹងរូបគាត់ក៏បានសួរទៅប្អូនប្រុសពីនេះពីនោះរួចរាល់មកក៏បានហូតលុយពី ក្នុងហោប៉ៅរបស់គាត់យកមកទិញម៉ូតូមួយគ្រឿងជូនមកឲ្យប្អូនប្រុសដោយទឹកចិត្តជ្រះថ្លារកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

ក្រោយមកប្អូនប្រុសកំសត់ម្នាក់នេះអរស្ទើរតែស្រក់ទឹកភ្នែកហូរស្រក់មកដោយពុំដឹងខ្លួនហើយក៏បានលើកដៃទាំងគូសំពះនឹងថ្លែងអំណរអរគុណដោយទឹកចិត្តសប្បុរសធម៌របស់បងប្រុសម្នាក់នេះ។

អត្ថបទដែលជាប់ទាក់ទង