ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះមិនបានសម្រេច

 

ភ្នំពេញ៖ យុវជនចំនួន០៣នាក់ជិះម៉ូតូពីគ្រឿងតាមបណ្ដោយផ្លូវហាណូយសុខៗត្រូវបានជនសង្ស័យមានគ្នាចំនួនមួយក្រុមជិតដប់នាក់ជិះម៉ូតូប្រាំគ្រឿងដេញកាប់ប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះមិនបានសម្រេចត្រូវបានជនរងប្រតាយប្រតប់គ្នាទៅវិញទៅមកទើបឃាត់បានជនសង្ស័យជំនួនប្រាំនាក់ជាបន្តបន្ទាប់និងម៉ូតូចំនួន០៦គ្រឿងរួមនឹងកាំបិតចំនួន០៤ដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ០៦ ខែមិថុនាឆ្នាំ ២០២១នៅត្រង់ចំណុចផ្លូវច្រកចូលនឹងបូរីហ្គ្រេនភ្នំពេញតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកើតហេតុគេបានឃើញយុវជនជំនួន០៣នាក់ដែលត្រូវជាជនរងគ្រោះជិះម៉ូតូឌ្រីមសង់ចំនួពីគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូងខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់និងម៉ូតូជាច្រើនគ្រឿងបានជិះមកស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះរួចដកកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសម្នាក់ភ្លាមៗនោះជនរងគ្រោះក៍បានរត់ហៅគ្នីគ្នាដែលនៅក្បែនោះឲ្យមកជួយទើបមានការតដៃគ្នានិងប្រតាយប្រតប់គ្នាមួយប្រាវទើបឃាត់បានជនសង្ស័យចំនួនពីនាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ក្រោយមកជនសង្ស័យបានត្រឡប់មកវិញហៅពួកគេមកបន្ថែមទៀតដើម្បីមានគោលបំណងមកវាយរំដោះយកពួកគេទៅវិញតែមិនបានសម្រេចត្រូវបានភាគីខាងជនរងគ្រោះឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀតទៅវិញហើយរួមនិងម៉ូតូចំនួន ០៦គ្រឿងជាមួយនិងវត្ថុតាងដូចជាកាំបិត ចំនួន០៤ដើមរួមជាមួយនិងដែកទីប០១ដើមទៀត។

ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានជនរងគ្រោះយកទៅប្រគល់ជូនសមត្ថកិច្ចដើម្បីបញ្ជូនខ្លួនមកអធិការដ្ធាន នគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំនឹងធ្វើកំណត់ហេតុរួចរាល់ក៍បានបញ្ជូនខ្លួនបន្តទៅតាមនីតិវិធីច្បាប់។រក្សាសិទ្ធ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង