រឺម៉កដឹកបន្លែដាច់ហ្វ្រាំងជ្រុលទៅបុកកង់បីឥណ្ឌាជាមួយនិងម៉ូតូពីគ្រឿងដែលគង់ឈប់កន្លែងភ្លើងស្តុករងរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់កំពុងតែបើករឺម៉កដឹកបន្លែចេញមកពីស្រុកស្អាងហើយបានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ស្រាប់តែម៉ូតូរឺម៉ករបស់បានដាច់ហ្វ្រាំងជ្រុលទៅបុកជាមួយនឹងរម៉កកងបីឥណ្ឌានិងម៉ូតូពីគ្រឿងទៀតដែលកំពុងឈប់រងចាំភ្លើងស្តុបនោះបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់រងរបួសមណ្តាលមានការកកស្ទះដល់នាក់ធ្វើដំណើរទៀតផង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ នឹង៣៥ នាទី ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១  តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿងតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងមកជើងខណៈពេលមកដល់ត្រង់ចំណុចភ្លើងស្តុបក៏បានដាច់ហ្វ្រាំងជ្រុលទៅបុកជាមួយនឹងម៉ូតូកង់បីឥណ្ឌាហើយនិងម៉ូតូចំនួនទៀតបណ្ដាលឱ្យបុរសវីចំណាស់ម្នាក់រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយកម៉ូតូរម៉កហើយនិងកង់បីឥណ្ឌារួមជាមួយនិងម៉ូតូពីមកដាក់អែបខាងដើម្បីឲ្យពួកគាត់និយាយចរចាគ្នាសងជាសំណងទៅដល់ភាគីកង់បីឥណ្ឌានិងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង