ភ្ញាក់ផ្អើល! ប្រទះឃើញសពបុរសម្នាក់ អណ្តែតឡើងនៅក្នុងទឹកនៅចំណុចស្ពានកោះបូ…..

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីមានឈ្មោះ ចេង ហោ ភេទ ប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិ សំរោងសែន ឃុំ សំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ១៣:៣០នាទីថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០២០ បានរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែនថា មានឈ្មោះ ហ៊ុំ ហេង ភេទ ប្រុសអាយុ ៤១ ឆ្នាំ រស់នៅភូមិ ត្រពាំងបី សង្កាត់ ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង បានមកស្នាក់នៅ នេសាទត្រីនៅចំណុចស្ពានកោះបូ ក្នុងភូមិសាស្រ្ត ភូមិ សំរោងសែន ឃុំ រោងសែន ហើយបានបាត់ខ្លួនដោយមិនដឹងមូលហេតុ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងសែនបានសហការតាមរកឈ្មោះដែលបាត់ខ្លួនខាងលើ តែរកមិនឃើញ លុះដល់ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ៥:០០ នាទីព្រឹក ស្រាប់តែឃើញសពឈ្មោះ ហ៊ុំ ហេង អណ្តែតឡើងនៅក្នុងទឹកនៅចំណុចស្ពានកោះបូនេះតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង