បងប្អូនប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៤-៦ ខែមីនា ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅបណ្តាខេត្តភាគពាយ័ព្យ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។

តំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៤-៦ ខែមីនា បណ្តាខេត្តពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤-៣៦អង្សាសេ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅបណ្តាខេត្តភាគពាយ័ព្យ មានដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងបៃលិន ចាប់ពីថ្ងៃទី៤-៦ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង