បើករថយន្តងោកមួយភាំងជ្រុលទៅបុករះរបងផ្ទះលក់ភេសជ្ជៈនឹងបង្គោលភ្លើងបំភ្លឺតាមបណ្ដោយផ្លូវជាតិលេខ១រងការខូចខាត់យ៉ាងដំណំ

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តធុនធំប្រភេទកុងតៃន័រមួយគ្រឿងអត់ងងុយងោកមួយភាំងរ៉េចង្កូតជ្រុលទៅបុករះផ្ទះលក់ភេសជ្ជៈនឹងសួនលក់ផ្ការួមនឹងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវបាក់អស់មួយដើមបាក់រាបដល់ដីរងការខូចខាត

យ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យរថយន្តបន្តដំណើរទៅមុខទៀតលែងរួចតែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះឡើយ។

យោងតាមប្រភពព័ត៌មាននិងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំសន្ដោងរឺម៉កប្រភេទកុងតៃន័រពណ៍ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-6090 បើកបរក្នុងទិសដៅកើតមកលិចក្នុងល្បឿនលឿនស្រាប់តែអ្នកបើកបរងោកមួយភាំងក៏បានរេចង្កូតជ្រុលទៅបុកផ្ទះលក់ភេសជ្ជៈនិងសួនផ្កា រួចបន្តទៅបុកនឹងបង្គោលភ្លើងមួយដើមទៀតដែលគេដាំបំភ្លឺផ្លូវបណ្ដាលឲ្យរថយន្តទៅមុខលែងរួចហើយបានរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីឲ្យអ្នកបើកបររថយន្តបង្កទាក់ទងទៅខាងម្ចាស់ក្រុមហ៊ុនឲ្យចុះមកធ្វើកាដោះស្រាយគ្នាសងជាសំណងដែលបានរងការខូចខាតនោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង