បុរសម្នាក់មិនដឹងថាមានបញ្ហាអ្វីនោះទេ បេីកម៉ូតូរេ ពេញផ្លូវទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកជាមួយនឹងម៉ូតូគេមួយគ្រឿងទៀតរងរបួសស្រាល

 

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំបើកម៉ូតូរ៉េពេញផ្លូវហើយជ្រុលទៅបុកនិងក្បាលនាគចែកទ្រូងផ្លូវបណ្ដាលឱ្យដួលហើយជ្រុលទៅប៉ះជាមួយនិងម៉ូតូមួយគ្រឿងទៀតដែលកំពុងតែធ្វើដំណើរនៅខាងមុខបណ្តាលឲ្យរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៏មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកHONOA ពណ៍ប្រផេះលាយសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BO-8123 ហើយនឹងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកនិងស្លាកលេខបណ្ដាលឱ្យរូបគាត់រងរបួសស្រាលហើយក៍បានជជែកគ្នាបន្តិចបន្តួចរួចក៏បានលើកម៉ូតូជិះចេញរាងៗខ្លួនទៅបាត់អស់។

ដោយមិនបានរំខានដល់សមត្ថកិច្ចណាម្នាក់ឱ្យមកជួយឈឺក្បាលជំនួសពួកគាត់ទាំងពីរឡើយ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង